ក្រុមហ៊ុនឡូជីស្ទីកយក្សរបស់ចិន​ បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគនៅក្នុងប្រទេសកម្ពុជា

1

ដោយវុត្ថា

ចិន៖ ក្រុមហ៊ុនឡូជីស្ទីករបស់ចិនបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួម លើកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។


ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើង ស្របពេលដែល លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើម្បី ផ្លាស់ប្តូរទស្សនវិស័យនិងបទពិសោធន៍ល្អៗ សំដៅពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន⁣ និងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និង ចិននៅអំឡុងថ្ងៃទី២៣⁣-២៤ ខែមីនាកន្លងមកនេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណប្រតិភូ បានពិភាក្សា⁣និង ផ្លាស់ប្តូរយោបល់⁣ ជាមួយ⁣ លោក⁣⁣⁣ Fu Gangfeng ប្រធានក្រុមហ៊ុន⁣ China Merchants Group ដែលជាក្រុមហ៊ុនមេ⁣ និងលោក⁣ Lu Vincent⁣⁣ អនុប្រធាន⁣⁣ក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ⁣លើទស្សនវិស័យ និងបទពិសោធន៍ ជំនាញល្អៗ⁣ នៅក្នុងការដឹកនាំ⁣ គ្រប់គ្រង ⁣⁣និងដំណើរការកំពង់ផែ⁣ដ៏ធំមួយនោះនៅក្រុង⁣ Shenzhen ព្រមទាំងបានពិភាក្សាផងដែរ⁣ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាង⁣កំពង់ផែស្វយ័តភ្នំពេញ⁣⁣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ⁣⁣ និងកំពង់ផែ⁣ China Merchants Port។
លោកទេសរដ្ឋមន្ត្រី ⁣⁣បានយល់ព្រមជាមួយលោក⁣ ⁣Lu Vincent⁣⁣ ក្នុងកិច្ចសហការរៀបចំផែនការមេ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា ⁣⁣⁣។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ⁣⁣ក៏បានអញ្ជើញ លោក Fu លោក ⁣Lu និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការីជំនាញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ⁣ដើម្បីសិក្សានិងពិភាក្សាលម្អិត ពីគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ត⁣ រវាងក្រសួងសាធារណការ⁣និងដឹកជញ្ជូន⁣ ⁣និង⁣ក្រុមហ៊ុន⁣⁣⁣⁣⁣ Merchants Port Group៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here