ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ រដ្ឋមន្ត្រីកម្ពុជាកម្ពុជាបានប្រាប់ព្រឹទ្ឋសមាជិកសភាអាមេរិកថា កម្ពុជាគឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយវិនិយោគល្អជាងគេនៅក្នុងតំបន់ ដែលវិនិយោគិនបរទេស អាចធ្វើប្រតិបត្តិការធុរកិច្ចគ្រប់លើវិស័យ និងអាចកាន់កាប់ភាគហ៊ុន និងប្រាក់ចំណេញ១០០ ដោយមិនបាច់មានដៃគូសហការក្នុងស្រុក។
នៅក្នុងជំនួបជាមួយលោក Doug Ericksen សមាជិកព្រឹទ្ធសភាអាមេរិក និងលោក Jay Rodne វីរៈសេនីយ៍ឯកមកពីរដ្ឋធានីវ៉ាស៊ីនតោន កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ លោកប៉ាន សូរស័ក្តិ បានបកស្រាយអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅបង្កើនជំនាញ និងធ្វើពិពិធកម្មវិស័យកម្មន្តសាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ លោកបន្តថា កម្ពុជាមានការលើកលែងពន្ធនាំចូលគ្រឿងចក្រធុនធ្ងន់ សម្រាប់ការវិនិយោគលើវិស័យកសិកម្មផងដែរ។






