ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។
វេទិកានេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
-->
នៅក្នុងវេទិកានេះ មានការជជែកដោយបើកចំហររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកធ្វើអាជីវកម្មនៅកម្ពុជាទៅបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចជាដើម។
វេទិកានេះផងដែរ សម្តេចតេជោ នឹងប្រកាសដាក់ចេញការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត៕