ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានចុះហត្ថលេខនាំយកកាប៉ាល់អគ្គីសនីយ៍ពីប្រទេសតួកគី ២០០ មេហ្គាវ៉ាត់ដើម្បីយកមកផ្គត់ផ្គង់ ខណៈដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិអគ្គិសនីសម្រាប់ប្រាស់ប្រាស់។
សម្ដេចតេជោ ថ្លែងនៅក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅថ្ងៃទី២៩ ខែ មីនានេះ បានឱ្យដឹងថា ក្រុមការងាររបស់តួកគី និងកម្ពុជា បានបញ្ចប់ចរចាគ្នាជាលលទ្ធផល សម្ដេចតេជោបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយផ្ញើជូន ប្រធានាធិបតីទួរគី ដើម្បីនាំនាវាផលិតអគ្គិសនី យកមកផ្គត់ផ្គង់នៅរាជធានីភ្នំពេញ រយៈពេលប្រមាណ៣ឆ្នាំ។
-->
សម្ដេចតេជោបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅចំពោះមុខលោកស្រី ឯកអគ្គរដ្ឋទូតទួរគី ដើម្បីឱ្យលោកស្រីនាំយកលិខិតនោះ ផ្ញើជូនប្រធានាធិបតីទួរគី និងបានថ្លែងអំណរគុណដល់លោកស្រី ឯកអគ្គរដ្ឋទូត ដែលបានខិតខំជួយចចារជាមួយក្រុមហ៊ុនក្នុងការនាំយកនាវាអគ្គិសនីយ៍កាន់កម្ពុជានេះផងដែរ។
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់ជំនួបនៅថ្ងៃទី២០ ខែមីនា ២០១៩កន្លងនេះ សម្តេចតេជោធ្លាប់បានឱ្យដឹងថា កម្ពុជាត្រូវការរោងចក្រអគ្គីសនី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត ដើម្បីយកមកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ចាំដកកប៉ាល់ទួរគី ចេញវិញ។
សម្តេចថ្លែងថា “ទោះបីយើងទិញកប៉ាល់ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ”។ សម្តេចបន្ថែមថា “កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង១០០មេហ្កាវ៉ាត់”។
ជាមួយគ្ននោះសម្តេចតេជោ ហ៊ុន សែន ក៏បានចុះហត្ថលេខាលើលើលិខិតផ្សេងទៀតផ្ញើរទៅកាន់មេដឹកនាំប្រទេសវៀតណាម ប្រទេសថៃ និងឡាវ ឪ្យជួយផ្តល់អគ្គិសនីយ៍មកឱ្យកម្ពុជាបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់តម្រូវ ខណៈតម្រូវការមានការខ្ពស់នាពេបច្ចុប្បន្ន៕