- ដោយ : វុត្ថា
ភ្នំពេញ : ក្រោយការដួលរំលំនៃការបើកយន្តហោះបុក អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុង New York កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ វត្តមានអាគារពាណិជ្ជកម្មពិភពលោកទី១ថ្មីនៅទីក្រុងនេះ បានលេចឡើងក្នុងឧត្តមភាព។
តើអាគារពាណិជ្ជកម្មពិភពលោកថ្មី ដែលមានឈ្មោះថា One World Trade Center មានលក្ខណៈសាងសង់ ពិសេសយ៉ាងដូចម្តេច ? គេហទំព័រPropertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីអាគារដ៏អស្ចារ្យមួយនេះដូចតទៅ :
មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី១, 1 WTC ឬអគារសេរីភាព គឺជាអគារដ៏សំខាន់ បន្ទាប់ពីបានសាងសង់ឡើងវិញ ជំនួសអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) នៅក្នុងតំបន់Lower Manhattan ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។ វាជាអគារខ្ពស់ជាងគេបំផុតនៅអឌ្ឍគោលខាងលិច និងជាអគារខ្ពស់លំដាប់ទី៦ នៅលើពិភពលោក។
រចនាសម្ពន្ធនៃអគារនេះ មានឈ្មោះដូចគ្នាទៅនឹងអគារ North Tower នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដើម ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។
ស្ថាបត្យករអគារនេះ គឺលោក David Childs ដែលជាម្ចាស់ក្រុមហ៊ុន Skidmore Owings & Merrill (SOM) លោក David Childs ក៏បានរចនាគូរប្លងស្ថាប ត្យកម្មអគារ Burj Khalifa និងអគារWillis ផងដែរ។
អគារនេះបានក្លាយជាអគារខ្ពស់បំផុត នៅទីក្រុងញូវយ៉កនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដោយវ៉ាដាច់អគារខ្ពស់ជាងរបស់អង់គ្លេសក្នុងចក្រភពអង់គ្លេស (Empire State Building)។ អគារនេះបានសាងសង់បញ្ចប់នូវរចនាសម្ពន្ធនៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០១២ ហើយកំពូលរបស់វាបញ្ចប់នៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៣។ អាគារកប់ពពកនេះត្រូវបានដំឡើងកំពស់ ដែលធ្វើឱ្យអគារនេះរួមទាំងកំពស់របស់វាឡើងដល់កម្ពស់សរុប1.776 ហ្វីត (541 ម៉ែត្រ) ។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដ៏មានឥទ្ធិពលនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៤។