តើកម្ពុជាគួរប្រើមធ្យោបាយបែបណាខ្លះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងត្បូងរាជធានី?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការអភិវឌ្ឍន៍បៃតង និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងត្បូងរាជធានី បានសិក្សាដោយសារលាបារាំងចុងបូព៌ា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

ដំណោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងអនាគត បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដំណាក់កាលទី១ នៃការដំណើរការហោះហើរជាផ្លូវការ អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

សង្ឃឹមថារដ្ឋាភិបាលកម្ពុជា និងដាក់ផែនការសាងសង់លើគម្រោ​ងអភិវឌ្ឍផ្លូវរថភ្លើង ធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ចំនួន២ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសរុបជាទឹកប្រាក់វិនិយោគប្រមាណ៣.៥ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្នក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group កំពុងសិក្សាប្លង់លម្អិតមុនដាក់ជូនទៅកាន់រដ្ឋាភិបាល។ ខ្សែទី១ ផ្លូវរថភ្លើងតភ្ជាប់ភ្នំពេញ-ព្រលានយន្ដហោះអន្ដរជាតិតេជោ ក្រុងតាខ្មៅ។ គម្រោងផ្លូវរថភ្លើងថ្មីនេះ ជាប្រភេទរថភ្លើងធុនស្រាលសម្រាប់ដឹកអ្នកទេសចរណ៍ អ្នកដំណើរដែលចេញពីព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅខេត្ដកណ្ដាល មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅព្រលានយន្ដហោះខាងលើវិញ ប្រវែង២០គីឡូម៉ែត្រ។

ខ្សែទី២ ផ្លូវរថភ្លើងក្រោមដី នឹងលើអាកាស ក្នុងរាជធានីភ្នំពេញ។ គម្រោងផ្លូវរថភ្លើងថ្មីនេះ ជាប្រភេទផ្លូវរថភ្លើងលើដី និងក្រោមដី (Mono Rail, AGT, Subway) សម្រាប់ប្រភេទធុនស្រាលដឹកអ្នកដំណើរ មានសុវត្ថិភាពខ្ពស់ មិនមានសម្លេងខ្លាំង បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយការបំពុលបរិស្ថាន និងអនាម័យមានប្រវែងសរុប ២០គីឡូម៉ែត្រ។

បច្ចុប្បន្នភាព ក្រុមហ៊ុន​ Cambodia Airport Investment (CAIC) បាន​បម្រុង​ដី​សម្រាប់​​គម្រោង​សាងសង់​​ផ្លូវ​រថភ្លើង​ សម្រាប់ផែនការនាពេលអនាគត ដែលតភ្ជាប់​ពី​ព្រលាន​យន្តហោះ​តេជោ​ ក្រុងតាខ្មៅ មក​កាន់រាជធានី​ភ្នំពេញ នៅតាម​បណ្តោយផ្លូវ​ ៦០ម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។

ផែនការតភ្ជាប់ផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីមកកាន់រាជធានីភ្នំពេញ ពីព្រលានយន្តហោះតេជោតា ក្រុងតាខ្មៅ គឺដើម្បីរួមចំណែកពន្លឿន ការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុង និងកាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំងក្នុងទីក្រុងភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here