ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅដើមសប្តាហ៍នេះ រដ្ឋបាលទីក្រុងសៀងហៃរបស់ប្រទេសចិនបានប្រកាសដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីជំរុញវិស័យអចលនទ្រព្យ រួមមានការលុបចោលការរឹតបន្តឹងការទិញផ្ទះនៅតំបន់ជាយក្រុងផងដែរ។
វិធានការខាងលើបានចូលជាធរមាននៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥។នេះបើយោងតាមសារាចរណ៍ ចេញផ្សាយដោយគណៈកម្មាធិការអភិវឌ្ឍន៍ទីក្រុង-ជនបទ និងលំនៅដ្ឋានរបស់រដ្ឋបាលទីក្រុងសៀងហៃ។
នៅក្រោមវិធានការថ្មីនេះ រដ្ឋបាលក្រុងសៀងហៃនឹងមិនកំណត់ចំនួនផ្ទះ ដែលប្រជាជនអាចទិញនៅខាងក្រៅផ្លូវក្រវ៉ាត់ក្រុងនោះទេ។ ជាមួយគ្នានោះ បណ្តាអ្នកទិញផ្ទះនឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីមូលនិធិ(Housing provident fund)។








