ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Jakarta Globe បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបានសម្រេចបន្តលើកលែងទាំងស្រុងនូវអាករលើតម្លៃបន្ថែម (VAT) ក្នុងអត្រា១០០ភាគរយសម្រាប់ការទិញអចលនទ្រព្យលំនៅដ្ឋានពេញមួយឆ្នាំ២០២៥។
វិធានការនេះមានគោលបំណងដើម្បីជំរុញតម្រូវការទិញផ្ទះ និងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេសុី។ការលើកទឹកចិត្តអនុញ្ញាតឱ្យបុគ្គលម្នាក់អាចទិញផ្ទះតែមួយយូនីតប៉ុណ្ណោះ។
ដើមឡើយ រដ្ឋាភិបាលឥណ្ឌូនេសុីគ្រោងលើកលែងអាករលើតម្លៃបន្ថែមក្នុងរង្វង់៥០ភាគរយប៉ុណ្ណោះលើការទិញផ្ទះក្នុងឆមាសទី២។ នៅថ្ងៃទី២៥ ខែសីហា រដ្ឋាភិបាលបានផ្លាស់ប្តូរការសម្រេចចិត្ត ដោយសម្រេចបន្តលើកលែងអាករលើតម្លៃបន្ថែមទាំងស្រុងក្នុងអត្រា១០០ភាគរយ។








