ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនយក្ស Blackstone បានទិញអគារការិយាល័យដ៏សំខាន់មួយស្ថិតនៅចំកណ្តាលរដ្ឋធានីប៉ារីសនៃប្រទេសបារាំងក្នុងតម្លៃចំនួន៧០០លានអឺរ៉ូ (ប្រមាណ៨១៩លានដុល្លារ) ដោយបង្ហាញពីចំណាប់អារម្មណ៍ជាថ្មីរបស់ក្រុមអ្នកវិនិយោគចំពោះទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ។
អគារនោះមានឈ្មោះថា “Centre d’Affaires”និងមានអាយុកាលជាង១០០ឆ្នាំ ស្ថិតក្នុងសង្កាត់ Trocadero។ ក្រុមហ៊ុន Union Investments របស់ប្រទេសអាល្លឺម៉ង់បានលក់អគារនេះទៅឱ្យក្រុមហ៊ុន Blackstone ក្រោយពីបានទិញក្នុងតម្លៃ២៨៤លានអឺរ៉ូក្នុងឆ្នាំ២០០៣។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនលំដាប់យក្ស Blackstone បានចូលរួមការដេញថ្លៃដើម្បីទិញអគារនេះ ដោយប្រកួតប្រជែងជាមួយអ្នកដេញថ្លៃជាច្រើន ហើយក្នុងនោះ រួមមានក្រុមហ៊ុនអចលនទ្រព្យអាមេរិក Hines ផងដែរ។








