ការសិក្សា: តើដីឡូត៍នៅក្នុងបណ្តាទីក្រុងធំៗរបស់តំបន់អាសុីមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងទីក្រុងភ្នំពេញ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដីនៅទីក្រុងធំៗរបស់តំបន់អាស៊ីនៅតែបន្តមានការប្រែប្រួលខ្ពស់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ខណៈតម្រូវការដីធ្លីនៅក្នុងទីក្រុងមានភាពរឹងមាំ ដែលជំរុញដោយការអភិវឌ្ឍន៍អគារប្រណីត ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្ទាល់ពីបរទេស។

តួយ៉ាង យោងតាមទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា តម្លៃដីឡូត៍ពាណិជ្ជកម្មនៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ដូចជាតំបន់ផ្សារទំនើប Ginza មានទំហំទឹកប្រាក់ចំនួន៥៥,៧លានយ៉េន (ប្រមាណ៣៧៧.៧៣៨ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីឡូត៍លំនៅដ្ឋាននៅទីក្រុងតូក្យូមានទំហំទឹកប្រាក់ចន្លោះពី៤លានយ៉េនទៅ៥,៣៥លានយ៉េន(ប្រមាណ២៧.១៣៤ដុល្លារទៅ៣៦.២៨៩ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានោះ តម្លៃដីឡូត៍ពាណិជ្ជកម្មនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ដូចជាសង្កាត់ Myeong-dong
មានទំហំទឹកប្រាក់ចន្លោះពី១៧៥លានវ៉ុនទៅ១៨០លានវ៉ុន (ប្រមាណ១២៦.១០០ដុល្លារទៅ១២៩.៧០១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ តម្លៃដីឡូត៍លំនៅដ្ឋាននៅតំបន់ Makati និងតំបន់ Fort Bonifacio នៅចំកណ្តាលរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនមានទំហំទឹកប្រាក់ចន្លោះពី២០មុឺនប៉េសូទៅ២៧មុឺនប៉េសូ(ប្រមាណ៣.៥០២ដុល្លារទៅ៤.៧២៨ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ចំណែក តម្លៃដីឡូត៍លំនៅដ្ឋាននៅទីក្រុងហាណូយនៃប្រទេសវៀតណាមមានទំហំទឹកប្រាក់ចន្លោះពី៣.០០០ដុល្លារទៅ៤.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនោះ តម្លៃដីឡូត៍នៅចំកណ្តាលរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង មានទំហំទឹកប្រាក់ចន្លោះពី៣.០០០ដុល្លារទៅ៨.៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ជារួម តម្លៃដីនៅទូទាំងទីក្រុងធំៗនៅតំបន់អាស៊ីបានបង្ហាញតម្លៃដីនៅទូទាំងទីក្រុងធំៗនៅអាស៊ីបង្ហាញភាពខុសផ្ទុយគ្នាយ៉ាងខ្លាំង។ តម្លៃដីនៅទីក្រុងធំៗដូចជា ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលមានតម្លៃកប់ពពក។

ការប្រែប្រួលទាំងនេះឆ្លុះបញ្ចាំងពីភាពខុសប្លែកគ្នានៃស្ថានភាពបរិបទសេដ្ឋកិច្ចនៅបណ្តាប្រទេសនីមួយៗ រួមទាំងតម្រូវការអភិវឌ្ឍន៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញលំហូរដើមទុនវិនិយោគផ្ទាល់ពីបរទេស(FDI)៕ប្រភព: Bamboo Routes៕

LEAVE A REPLY

Please enter your comment!
Please enter your name here