ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តបង្ហាញសញ្ញាវិជ្ជមាន ខណៈការវិនិយោគកើនឡើង

0
ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តបង្ហាញសញ្ញាវិជ្ជមាន ខណៈការវិនិយោគកើនឡើង
ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តបង្ហាញសញ្ញាវិជ្ជមាន ខណៈការវិនិយោគកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ទោះបីជាប្រាក់ចំណូលរបស់សណ្ឋាគារកំពុងស្ថិតនៅទ្រឹងយ៉ាងណាក្តី។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា តម្លៃស្នាក់នៅបន្ទប់សណ្ឋាគារបានបន្តកើនឡើងនៅតាមប្រទេសជាច្រើនក្នុងតំបន់អាសុីប៉ាសុីហ្វិក។ ប៉ុន្តែ អត្រាកំណើនមានកម្រិតទាបជាងមុនបើធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយ។

ទន្ទឹមនឹងនេះ បណ្តាវិនិយោគិនបានបន្តបង្ហាញពីការចាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិក។ របាយការណ៍របស់ក្រុមហ៊ុន CBRE បញ្ជាក់ថា ការវិនិយោគលើទីផ្សារសណ្ឋាគារក្នុងតំបន់អាសុីប៉ាសុីហ្វីកបានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន១២,១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ២០២៥។

ទីផ្សារសណ្ឋាគារ ដែលមានមូលដ្ឋានគ្រឹះរឹងមាំជាងគេបំផុតក្នុងតំបន់អាសុីប៉ាសុីហ្វិក រួមមានប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី។ ទីផ្សារទាំងនេះបានបន្តជំរុញទំហំនៃការវិនិយោគនៅទូទាំងតំបន់។

ក្រុមហ៊ុន CBRE លើកឡើងថា ការផ្គត់ផ្គង់សណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅមានកម្រិតនៅឡើយ ជាពិសេសសណ្ឋាគារប្រណីត។ ការកើនឡើងនៃថ្លៃដើមសំណង់បានបង្កការរាំងស្ទះដល់គម្រោងសាងសង់សណ្ឋាគារថ្មី។

ការផ្គត់ផ្គង់សណ្ឋាគារថ្មីសរុបនៅទូទាំងតំបន់អាសុីប៉ាសុីហ្វិកត្រូវបានគេរំពឹងថា នឹងកើនឡើងត្រឹមតែ២,៣ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨បើធៀបនឹងកំណើនក្នុងអត្រា៥ភាគរយក្នុងរយៈពេល១ទសវត្សរ៍កន្លងមក៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here