ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងកើនឡើងលឿនជាងមុននៅឆ្នាំនេះ ដោយសារកំណើននៃតម្រូវការពីក្រុមអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងប្រទេសនេះ និងកង្វះខាតលំនៅដ្ឋានតម្លៃសមរម្យ។
យោងតាមការស្ទង់មតិចន្លោះពីខែសីហាដល់ខែកញ្ញាដោយកាសែត Reuters បង្ហាញថា តម្លៃផ្ទះជាមធ្យមនៅប្រទេសឥណ្ឌានឹងកើនឡើងក្នុងរង្វង់៦,៣ភាគរយនៅឆ្នាំ២០២៥ និងបន្តកើនឡើងក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០២៦។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានកើនឡើង៧,៨ភាគរយកាលពីត្រីមាសទី២។ ទោះជាយ៉ាងណា លោក Ajay Sharma អ្នកជំនាញនៅក្រុមហ៊ុន Colliers បានលើកឡើងថា កំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំនេះមិនបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនោះទេ។








