ក្រុមអ្នកជំនាញ: ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក នឹងជំរុញការវិនិយោគលើទីផ្សារអចលនទ្រព្យទូទាំងពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ការចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ឡើងវិញរបស់ធនាគារកណ្តាលអាមេរិក(Fed)នឹងជួយជំរុញការវិនិយោគលើទីផ្សារអចលនទ្រព្យទូទាំងពិភពលោក។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

ទោះជាយ៉ាងណា ការវិនិយោគលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងតំបន់រដ្ឋបាលពិសេសហុងកុងនៅតែអាចបន្តធ្លាក់ចុះ ដោយសារវិបត្តិសាច់ប្រាក់របស់បណ្តាអ្នកអភិវឌ្ឍន៍ និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

លោកស្រី Pamela Ambler អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានលើកឡើងថា ធនាគារ Fed នឹងបន្តកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់។ យើងបានសង្កេតឃើញបណ្តាអ្នកវិនិយោគចាប់ផ្តើមបង្វិលដើមទុនចូលទីផ្សារអចលនទ្រព្យវិញ។

ធនាគារកណ្តាលអាមេរិក(Fed) បានកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបានគេរំពឹងថា នឹងបន្តតកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរហូតដល់ឆ្នាំ២០២៦ខាងមុខ។

លោក Oliver Salmon អ្នកជំនាញនៅក្រុមហ៊ុន Savills World Research បានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed នឹងជួយជំរុញការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដោយបង្កភាពងាយស្រួលក្នុងការខ្ចីប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបជាងមុន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here