
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានស្ទុះងើបឡើងថ្លៃនាពេលថ្មីៗនេះ ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងការបិទដំណើរការរបស់រដ្ឋាភិបាលអាមេរិក(Shutdown)។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម៣.៨៦៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៦៥,៤៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២២ភាគរយមកនៅត្រឹម៣៨៨៨,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៧នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៩៧,៥០ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ៕