វិបត្តិទឹកជំនន់!ក្រុមហ៊ុនOCICផ្អាកដំណើរការសួនឧទ្យាននរា ផ្លូវថ្មើរជើងខាងក្រោមតាមមាត់ទន្លេជាបណ្តោះអាសន្ន

0
វិបត្តិទឹកជំនន់!ក្រុមហ៊ុនOCICផ្អាកដំណើរការសួនឧទ្យាននរា ផ្លូវថ្មើរជើងខាងក្រោមតាមមាត់ទន្លេជាបណ្តោះអាសន្ន
វិបត្តិទឹកជំនន់!ក្រុមហ៊ុនOCICផ្អាកដំណើរការសួនឧទ្យាននរា ផ្លូវថ្មើរជើងខាងក្រោមតាមមាត់ទន្លេជាបណ្តោះអាសន្ន

ដោយៈ ឧត្តម

    ភ្នំពេញៈ ដោយសារគ្រោះធម្មជាតិ បង្កអោយមានព្យុះ ភ្លៀងធ្លាក់ជោគជាំ ធ្វើអោយទឹកទន្លេមេគង្គ មានការកើនឡើងគួរអោយកត់សម្គាល់ គ្រប់តំបន់ក្នុងប្រទេសកម្ពុជា ហើយសួនឧទ្យាននរា ដែលជាផ្លូវថ្មើរជើងផ្នែកខាងក្រោម ដែលជាច្រាំងទន្លេស្ថិតតាមដងទន្លេមេគង្គ ក៏បានទទួលឥទ្ធិពលនេះផងដែរ។

ដើម្បីធានាបាននូវសុខសុវត្ថិភាព យើងខ្ញុំបានផ្អាកដំណើរការ សួនឧទ្យាននរា (ផ្លូវថ្មើរជើងខាងក្រោមតាមមាត់ទន្លេ) ជាបណ្តោះអាសន្នរហូតដល់ទឹកស្រក ដោយព្យាការណ៍ថា ទឹកនឹងស្រកទៅវិញនាដើមសប្តាហ៍ក្រោយ។

តែយ៉ាងណាមិញ បងប្អូនអាចបន្តអញ្ជើញមកលេងកម្សាន្តនៅទីក្រុងនរាបានជាធម្មតា ដើរកំសាន្តតាមសួនឧទ្យាននរាដែលជាផ្លូវថ្មើរជើងផ្នែកខាងលើ សួនPicnic ក្បែរស្ពាននរាដើម្បីគយគនទេសភាពទីក្រុងនិងថ្ងៃលិច ក៏ដូចជាទស្សនាផ្សាររាត្រីកោះនរា សួនបៃតង Coconut Park Norea សួនកំសាន្តកុមារ ហាងអាហារល្បីៗជាច្រើនទៀត។

ដោយសង្កេតឃើញថាសួនបៃតងផ្កាចម្រុះ វាលស្មៅខៀវខ្ចីអមជាមួយដើមឈើធំៗ ដើរតួនាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ទីក្រុងនរាបានបង្កើតសួនធំមួយ ដែលមានផ្ទៃដីរហូតដល់ជាង3ហិចតា ស្ថិតតាមផ្លូវបេតុងមាត់ទន្លេ ទល់មុខហាងកាហ្វេប្រោន BROWN Coffee and Bakery និងហាង KOI Thé Cambodia ទីក្រុងនរា ដែលមានឈ្មោះថា Coconut Park Norea។

សួនឧទ្យាននរា (ផ្លូវថ្មើរជើងតាមមាត់ទន្លេ) ដែលមានឈ្មោះថា Norea Parkway នឹងបញ្ចេញមុខមាត់ថ្មីជាមួយហាងប្រ៊េនល្បីៗកាន់តែច្រើនបន្ទាប់ពីទឹកស្រកវិញ ហើយ Norea Parkway នៅតែជាផ្លូវថ្មើរជើងដ៏ស្រស់ស្អាត និងមានសក្តានុពល អមតាមដងទន្លេ ប្រៀបបានដូចជាផ្ទាំងគំនូរ សម្រាប់បងប្អូនដើរកម្សាន្តហាត់ប្រាណ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ បានដល់៣៥៥ថ្ងៃក្នុងមួយឆ្នាំ ដោយពុំគិតរយៈពេល ៧-១០ថ្ងៃដែលទឹកទន្លេអាចជន់ដល់ផ្លូវដើរផ្នែកខាងក្រោម។

Coconut Park Norea ដែលជាសួនច្បារថ្មីមួយដែលកំពុងមានវត្តមានក្នុងទីក្រុងនរា និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន អមជាមួយផ្សាររាត្រី Khmer Streat Night Market និងហាងល្បីៗដូចជា Baby Outlet @HotStoneNorea Le Castella Bakery The BayView Master Suki Soup  Sakura Buffet Bbq & Soup កំពុងបើកដំណើរការ និងហាងល្បីជាច្រើនទៀត ដែលគ្រោងបើកនៅពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here