ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃខុនដូលំដាប់ខ្ពស់ (Executive condominium) នៅប្រទេសសិង្ហបុរីបានហក់ឡើងដល់កម្រិតខ្ពស់ថ្មីលើស១.៧០០ដុល្លារសិង្ហបុរី (ប្រមាណ១.៣០៧ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េជាលើកដំបូងក្នុងឆ្នាំ២០២៥។
ក្រុមអ្នកវិភាគបានវាយតម្លៃថា តម្លៃខុនដូលំដាប់ខ្ពស់កើនឡើងយ៉ាងគំហុក ដោយសារការកើនឡើងនៃតម្លៃដី និងថ្លៃដើមនៃការអភិវឌ្ឍន៍ ក៏ដូចជាការប្រកួតប្រជែងដើម្បីដេញថ្លៃដីក្នុងចំណោមបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
យោងតាមទិន្នន័យបានបង្ហាញថា តម្លៃខុនដូលំដាប់ខ្ពស់ថ្មីជាមធ្យមបានហក់ឡើង១៤ភាគរយដល់១.៧៥៤ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន និងកើនឡើងជាង២ដងធៀបនឹងឆ្នាំ២០១៥។








