ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានអនុម័តប្រាក់កម្ចីសរុបចំនួន៧ទ្រីលានយ័ន(ប្រមាណ៩៨១,៩ពាន់លានដុល្លារ) ដល់គម្រោងអចលនទ្រព្យជាប់គាំងតាមរយៈយន្តការ “បញ្ជីស” ដែលត្រូវបានបង្កើតឡើងដើម្បីជំរុញការបញ្ចប់គម្រោងលំនៅដ្ឋាន និងស្ដារទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។
លោក Dong Jianguo អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ អះអាងថា គិតត្រឹមពេលនេះ ផ្ទះ presale ចំនួនជាង៧,៥លានយូនីតត្រូវបានប្រគល់ទៅឱ្យអ្នកទិញនៅទូទាំងប្រទេស ដោយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកទិញផ្ទះប្រកបដោយប្រសិទ្ធភាព។
រដ្ឋាភិបាលចិនបានដាក់បញ្ចូលគម្រោងអចលនទ្រព្យជាប់គាំង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលទៅក្នុងយន្តការ “បញ្ជីស”។ តាមរយៈយន្តការនេះ បណ្តាអ្នកអភិវឌ្ឍន៍នឹងទទួលបានជំនួយហិរញ្ញប្បទាន ដើម្បីធានាបាននូវការបញ្ចប់គម្រោងសាងសង់លំនៅដ្ឋាន និងការប្រគល់ផ្ទះដល់អតិថិជន។