ការសិក្សាថ្មីរកឃើញហានិភ័យនៃអត្រាគ្របដណ្តប់ការប្រើប្រាស់នៅតាមផ្សារទំនើបដាំក្បាលចុះ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា និន្នាការប្រើប្រាស់ឬអត្រាជួលសរុបនៅតាមផ្សារទំនើបនានា បានធ្លាក់ចុះខ្លាំងនៅរាជធានីភ្នំពេញ ស្របពេលការផ្គត់ផ្គង់កំពុងកើនឡើង។

យោងតាមរបាយការសិក្សា និងវីភាគទីផ្សាររបស់ក្រុមហ៊ុនCBRE Cambodia សម្រាប់របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៥បានបង្ហាញថា នៅក្នុងត្រីមាសទី៣ ឆ្នាំ2023 ទំហំទីតាំងលក់រាយនៅទីក្រុងភ្នំពេញ មានប្រហែលតែ650,000ម៉ែត្រការ៉េ ហើយទំហំកាន់កាប់បានធ្លាក់ បានមកនៅត្រឹមចន្លោះពីដល់68% (ពី ~70% នៅក្នុងQ2) យោងតាម CBRE ។

ការជួលបានធ្លាក់ចុះតម្លៃមកនៅត្រឹម២៥,៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ថយចុះ៦.៦ធផបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ទីតាំងលក់រាយនៅតាមផ្សារទំនើប សហគមន៍មានតម្លៃ ១៩ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

ប្រសិនជាធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ការកាន់កាប់លក់រាយបានធ្លាក់ចុះបន្ថែមទៀត ពីចន្លោះពី58.7% នៅក្នុងត្រីមាសទី២ មកនៅត្រឹមទៅ 58.3% នៅក្នុងត្រីមាសទី៣។

ការផ្គត់ផ្គង់កន្លែងលក់រាយនៅភ្នំពេញ ត្រូវបានព្យាករណ៍ថា នឹងកើនដល់មាន769,000ម៉ែត្រការ៉េ​ នៅចុងឆ្នាំ2024 និងកើនដល់862,000ម៉ែត្រការ៉េ នៅចុងឆ្នាំ 2025។

ការសិក្សាដដែលបានបង្ហាញថា ដោយសារបញ្ហាសម្ពាធសេដ្ឋកិច្ច បានធ្វើឲ្យម្ចាស់ដី មានភាពបត់បែនកាន់តែខ្លាំងឡើង (ល្បាយអ្នកជួល បំប្លែ​ងកន្លែងដែលមិនប្រើ ផ្តល់ការលើកទឹកចិត្ត) ដោយសារតម្រូវការនៅតែខ្សោយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here