តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈលោក ត្រាំ រំពឹងអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយចិន

0
តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមភាគីចិន។
តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមភាគីចិន។

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោករំពឹងថា សហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយសមភាគីចិនលោក សុី ជីនពីង និងបានកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥ភាគរយមកនៅត្រឹម៤៣៣៩,៩ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤៣៥៥,២៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៣ភាគរយដល់៤៣៦០,៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៨នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤៣៥៩,៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here