ដោយ វុត្ថា
ចិន៖ រដ្ឋាភិបាលចិនបានកំណត់ទីផ្សារអចលនទ្រព្យរបស់ប្រទេសខ្លួនឱ្យមានស្ថេរភាពនៅឆ្នាំនេះដោយ
បានបង្កើតឲ្យមានយន្តការរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ឲ្យមានសុខភាពល្អលើវិស័យនេះ។
យោងតាមកិច្ចប្រជុំនៃការិយាល័យនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ដែលបានប្រព្រឹត្តទៅកាលពីកំឡុងខែមេសាបានបានបង្កើតយន្តការរយៈពេលវែងនៃវិស័យអចលនទ្រព្យនដោយដាក់បានទិសដៅ ទីក្រុងមួយ គោលនយោបាយតែមួយ( one city, one policy)។
-->
លោក Shaun Brodie នាយកជាន់ខ្ពស់ និងជាអ្នកដឹកនាំការស្រាវជ្រាវរបស់ក្រុមហ៊ុន Cushman និង Wakefield នៅក្នុងប្រទេសចិនបាននិយាយថា តម្លៃដីមានស្ថេរភាព តម្លៃលំនៅដ្ឋានមានស្ថេរភាព និងការរំពឹងចំពោះតម្លៃថេរគួរតែមានការរារាំងទីផ្សារអចលនទ្រព្យមិនឱ្យកើនឡើង និងធ្លាក់ចុះ ហើយនេះនឹងក្លាយជាទិសដៅចំបងសម្រាប់អនាគត។
យោងតាមការស្រាវជ្រាវរបស់ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងអភិវឌ្ឍន៍ជនបទ និងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍របស់ចិនបានឱ្យដឹងថាដោយសារតែកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាជ្ញាធរកណ្តាល និងរដ្ឋាភិបាលមូលដ្ឋាន ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសចិនមានស្ថេរភាពក្នុងចំនួននៃការលក់ និងតម្លៃលក់ក្នុងត្រីមាសទី ១ ។
បើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថាផ្ទៃដីសរុបដែលបានវិនិយោគចាប់ពីខែមករាដល់ខែមីនាបានធ្លាក់ចុះ ០,៩ ភាគរយមកនៅ ២៩៨ លានម៉ែត្រការ៉េ ខណៈពេលដែលតម្លៃប្រតិបត្តិការបានកើនឡើង ៥,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ ២,៧ សែនកោដិយ័ន ដែលស្មើ ៣៩៩ ពាន់លានដុល្លារ។
លោក Yao Yao ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ប្រទេសចិនបានថ្លែងថា «ស្របជាមួយនឹងសេដ្ឋកិច្ចរបស់យើងប្តូរពីការរីកចម្រើនយ៉ាងឆាប់រហ័សទៅជាកំណើនដ៏ឆ្លាតវៃផងដែរនោះ វិស័យលំនៅដ្ឋានក៏កំពុងអភិវឌ្ឍនៅក្នុងទិសដៅស្ថិរភាពដែរ។
យោងតាមទិន្នន័យរបស់ JLL បរិមាណនៃការជួញដូរលំនៅឋានបានធ្លាក់ចុះ ២៩,២ ភាគរយពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងទីក្រុងចំនួន ២០ ដែលធ្វើឲ្យមានការពិគ្រោះយោបល់លើវិស័យអចលនទ្រព្យនៅទូទាំងប្រទេសហើយបានធ្លាក់ចុះ ៨,៧ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើទោះបីជាមានការកើនឡើងតិចតួចនៅក្នុងទីក្រុងលំដាប់ទី ៣ ក៏ដោយ ក៏តម្លៃលំនៅដ្ឋានថ្មីនៅទីក្រុងទី ១ និងទី ១នៅតែមានស្ថិរភាពក្នុងអំឡុងរយៈពេលពីខែមករាដល់ខែមីនា។
លោក Yang Yuechen នាយកនិងជាប្រធានស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank បាននិយាយថា “ការស្រាវជ្រាវបង្ហាញថាទីផ្សារលំនៅដ្ឋាននៅប្រទេសចិនមានលំនឹងស្ថិតនៅក្រោមវិធានការជាច្រើនហើយតម្រូវការទិញលំនៅដ្ឋានបស់ប្រជាជនកំពុងក្លាយជាហេតុផល” ។
ទោះជាយ៉ាងណាក៏ដោយការស្ទង់មតិនៃក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងជនបទក៏បានធ្វើឱ្យមានការព្រួយបារម្ភផងដែរអំពីការកើនឡើងនៃការលក់ដីនិងអចលនទ្រព្យនៅក្នុងទីក្រុងសំខាន់ៗមួយចំនួននៅត្រីមាសទីមួយ។
បើតាម Brodie ទីផ្សារលំនៅឋានលំនៅដ្ឋាននិងទីផ្សារដីលំនៅឋាននៅតាមទីក្រុងធំ ៗ មួយចំនួនបានងើបឡើងវិញ។ ទាំងតម្លៃជួញដូរសម្រាប់អចលនទ្រព្យ លំនៅដ្ឋាននិងតម្លៃលំនៅឋានជាន់ផ្ទាល់ដីបានកើនឡើងជាមធ្យម។ លើសពីនេះទៀតចំនួននៃដីធ្លីដែលមានគុណភាពខ្ពស់ត្រូវបានលក់យ៉ាងច្រើន។មូលហេតុចម្បងគឺថាទីផ្សារដីបានប្រែប្រួលតិចតួចពីមធ្យមភាគជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយដីសម្បទានសមាមាត្រតម្លៃខ្ពស់បាននាំឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍៕