ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សរបស់ប្រទេសម៉ាឡេស៊ីកំពុងសម្រុកទៅកាន់ប្រទេសវៀតណាម ដោយសាងសង់គម្រោងធំៗនៅក្នុង និងជុំវិញទីក្រុងហាណូយ និងទីក្រុងហូជីមិញ។នេះបើយោងតាមការចុះផ្សាយដោយកាសែត The Business Times។
នគរូបនីយកម្ម កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការកើនឡើងនៃវណ្ណៈកណ្តាល និងកំណែទម្រង់ច្បាប់ បានជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសវៀតណាមបោះជំហានយ៉ាងស្វាហាប់បំផុត។
លោក Neil MacGregor នាយកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Savills ប្រចាំប្រទេសវៀតណាម បានកត់សម្គាល់ឃើញថា ប្រទេសវៀតណាមកំពុងឈានចូលទៅក្នុងដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍអចលនទ្រព្យ។
-->
សន្ទុះនេះបានទាក់ទាញក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ីល្បីៗ ដូចជា ក្រុមហ៊ុន Gamuda Land ក្រុមហ៊ុន SP Setia និងក្រុមហ៊ុន SkyWorld Development ឱ្យចូលបណ្តាក់ទុនវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុនទាំងនេះបាននិងកំពុងពង្រីកវត្តមានរបស់ខ្លួន និងបានទិញដីនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ហើយបច្ចុប្បន្ន ពួកគេកំពុងទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់ទាប។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមក ក្រុមហ៊ុនទាំងនេះបានចាប់ផ្តើមការងារសាងសង់ជាបណ្តើរៗ។
លោក MacGregor បានបន្ថែមថា ក្រុមហ៊ុនទាំងនេះក៏កំពុងតាមដានឱកាសអភិវឌ្ឍន៍ផងដែរ ស្របពេលមានការដាក់ឱ្យដំណើរការផ្លូវក្រវ៉ាត់ក្រុងថ្មីៗ និងខ្សែរថភ្លើងក្រោមដីនៅទីក្រុងហូជីមិញ ដែលធ្វើឱ្យតំបន់ជាយក្រុងមានសក្តានុពលក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យធំៗ៕ប្រភព: The Business Times៕
