ប៉ូល​សេដ្ឋកិច្ច​ទី៤​ របស់​កម្ពុជា​ចាប់ផ្តើម​កម្រើក​ជា​បណ្តើរ​ៗហើយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​ពិចារណា​សាង​សង់​ព្រលា​នយន្តហោះ​នៅ​តាម​បណ្តា​ខេត្ត​ភូមិ​ភា​គឥសាន្ត ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ទី៤របស់​កម្ពុជា​ បាន​ធ្វើឲ្យ​តំបន់​នេះ​ចាប់ផ្តើម​កំ​រើ​កបណ្តើរ​ៗហើយ​ ពិសេស​វិស័យ​អចលនទ្រព្យ​កំពុងតែ​កើនឡើង​។

ក្នុងចំណោម​បណ្តា​ខេត្ត​ចំនួន៤​ រួមមាន​ខេត្តក្រចេះ​ ស្ទឹងត្រែង​ មណ្ឌលគីរី​ និង​ខេត្ត​រតនៈ​គីរី​ រដ្ឋាភិបាល​មាន​គំរោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​ចំនួន៣​ នៅ​តាម​ខេត្ត​ទាំងនោះ​រួមមាន​ ខេត្តមណ្ឌលគិរី​ (ធ្វើ​មុនគេ​) រតនគិរី​ និង​ខេត្ត​ស្ទឹងត្រែង​។ ការប្រកាស​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ ដោយ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​ធ្វើឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ ក្នុង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ផ្នែក​វិស័យ​ទេសចរណ៍​កែច្នៃ​ បាន​ចាប់ផ្តើម​កម្រើក​ជា​បណ្តើរ​ៗហើយ​ ប៉ុន្តែ​អ្នកជំនាញ​ព្រមាន​អ្នក​វិនិយោគ​ដីធ្លី​ខ្នាត​តូច​គួរ​ប្រុងប្រយ័ត្ន​។

រដ្ឋលេខាធិការ​ប្រចាំការ​ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​ លោក​ ជា​ អូន​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៧​ ខែឧសភា​ នេះ​ថា​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​តំបន់​ខាងលើ​នេះ​ គឺ​កំពុងតែ​ធ្វើការ​សិក្សា​លម្អិត​ ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់​ថា​ សាងសង់​នៅក្នុង​ខេត្ត​មួយ​ណា​មុន​នៅឡើយ​នោះ​ទេ​។

លោក​បន្ត​ថា​ “ពេលនេះ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន​រួមមាន​ផ្លូវថ្នល់​ជាដើម​ គឺ​ត្រូវ​បាន​ធ្វើការ​ក៏សាង​ឱ្យ​មាន​ភាពល្អ​ប្រសើរ​រួចហើយ​ ដើម្បី​ងាយស្រួល​ក្នុង​កា​រធ្វើ​ដដំណើរ​ ប៉ុន្តែ​វា​ក៏​នៅតែ​មាន​ឧបសគ្គ​ ដែល​អាច​រាំងស្ទះ​ដល់​ចំណាប់​អារម្មណ៍​របស់​បណ្តា​អ្នក​វិនិយោគ​នៅឡើយ​ ដោយសារតែ​ចម្ងាយផ្លូវ​ឆ្ងាយ​ ត្រូវ​ចំណាយពេល​វេលា​យូរ​ក្នុង​ពេល​ធ្វើដំណើរ​ និង​ប្រឈម​ហា​និ​ភ័យ​ភ្សេងៗ​”។ លោក​បន្ត​ថា​ “ប្រសិនបើ​នៅក្នុង​តំបន់​ភាគ​ឦសាន​ មា​នព្រ​លាន​យន្តហោះ​មួយ​រយ​ភាគរយ​ ដែល​អាច​ធ្វើដំណើរ​តាមផ្លូវអាកាស​បាន​ នោះ​ទាំង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​នានា​ នឹង​ងាក​ទៅកាន់​តំបន់​ខាងលើ​នេះ​ ហើយ​ថែមទាំង​គៀង​គរ​នូវ​ចំនួន​ប្រជាជន​ឱ្យ​ចូល​ទៅ​រស់នៅ​បន្ថែម​ទៀត​បាន​ច្រើន​”។

លោក​គង់​ វិមាន​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគីរី​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី៤​ បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុង​ខេត្ត​គឺ​មានការ​អភិវឌ្ឍន៍​ច្រើន​ ជាពិសេស​ផ្នែក​សំណង់​សម្រាប់​ផ្គត់ផ្គង់​លើ​ផ្នែក​ស្នាក់នៅ​ ដូចជា​ សំណង់​លំនៅ​ដ្ឋាន​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជ​នី​ដ្ឋាន​ ក៏ដូចជា​ការបង្កើត​ជា​រមណីយ​ដ្ឋាន​កម្សន្ត​បែប​ធម្មជាតិ​កែច្នៃ​ផង​ដែរ​»។ លោក​បាន​បញ្ជាក់​ទៀត​ថា​ សព្វថ្ងៃ​នេះ​ នៅក្នុង​ខេត្តមណ្ឌលគីរី​ គឺ​មាន​ប្រជាជន​រស់នៅ​ជាង៨ម៉ឺន​នាក់​ មាន​សណ្ឋាគារ​ធំៗ​ សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ចំនួន៨​ ផ្ទះសំណាក់​មាន​ចំនួន៤៥​ សរុប​ស្មើនឹង​ប្រមាណ១១៥១បន្ទាប់​។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ថា​ ប្រសិនបើ​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​ នៅក្នុង​តំបន់​ភាគ​ខាង​ឦសាន​ត្រូវ​បាន​ធ្វើឡើង​ គឺ​ពិតជា​មានផល​ចំណេញ​ច្រើន​ទាំង​អ្នក​វិនិយោគ​ ទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍ​ ក៏ដូចជា​រាជរដ្ឋាភិបាល​ផង​ដែរ​។ លោក​បាន​បន្ត​ថា​ ខេត្ត​ដែល​ស្ថិត​នៅ​ក្នុ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​នេះ​ ភាគច្រើន​គឺ​មាន​ភាពល្អ​ប្រសើរ​ទៅលើ​វិស័យ​អេ​កូរ​ទេសចរណ៍​ និង​វិ​ស័យ​កសិ​ឧស្សាហកម្ម​។ ដូច្នេះ​ចំពោះ​ការបង្កើត​ឱ្យ​មា​នព្រ​លាន​យន្តហោះ​ខ្នាត​តូច​ ក្នុង​តំបន់​គឺ​បាន​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទាំង​ផលិតផល​កសិផល​ ក៏ដូចជា​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​អូសទាញ​ផ្នែក​ទេសចរណ៍​។

លោក​បន្ត​ថា​ “ជាទូទៅ​នៅពេល​ដែល​មានដំណឹង​និយាយ​ពី​អភិវឌ្ឍ​ នៅ​តំបន់​ណា​ តំបន់​នោះ​ គឺ​តែងតែមាន​ភាព​ពុះ​កញ្ច្រោល​ទៅលើ​វិស័យ​ទិញ​ លក់​ដីធ្លី​ ដែល​ចំណុច​នេះ​ លោក​បាន​គ្រើ​នរំ​លឹ​កដល់​អ្នក​ ដែល​មានបំណង​វិនិយោគ​ខ្នាត​តូច​មួយចំនួន​ថា​ ការសិក្សា​ ក៏ដូចជា​ការ​សាង​សង់​ព្រលា​នយន្តហោះ​ គឺ​ត្រូវ​ចំណាយពេល​យូរឆ្នាំ​ ដូច្នេះ​ការ​វិនិយោគ​ដីធ្លី​គួរ​រង់ចាំ​មើល​សកម្មភាព​អភិវឌ្ឍ​ជាមុន​ ទើប​សម្រេចចិត្ត​ជៀសវាង​ទង្វើ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​”។

លើកឡើង​ស្រដៀងគ្នា​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ជា​រឿង​ដែល​ល្អ​បំផុត​សម្រាប់​វត្តមាន​ ព្រលា​នយន្តហោះ​ ដែល​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​តាមរយៈ​ការ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​វិនិយោគ​លើ​វិស័យ​ពាក់ព័ន្ធ​នានា​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅពេល​មា​នព្រ​លាន​យន្តហោះ​ គឺ​ធ្វើ​ឱ្យ​មាន​លំហូរ​ចូល​នៃ​កំណើនប្រជាជន​ ក៏ដូចជា​មានការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​ចាំបាច់​តម្រូវ​ឱ្យ​ការ​ផ្គត់ផ្គង់​ដូចជា​វិស័យ​លំនៅ​ដ្ឋាន​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ជាដើម​។

លោក​បន្ត​ថា​ “ប៉ុន្តែ​ការ​កើនឡើង​ និង​ការ​អភិវឌ្ឍ​នេះ​ គឺ​មាន​ត្រឹម​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ ដូច្នេះ​ចំពោះ​អ្នក​ដែល​វិនិយោគ​ ក៏ដូចជា​អ្នក​ដែល​មានបំណង​ធ្វើជំនួញ​ដីធ្លី​ក៏​គួរ​ពិចារណា​ និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រច​ចិត្ត​ទិញ​តំបន់​ណាមួយ​ជៀសវាង​មាន​ហានិភ័យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here