ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden គ្រោះបោះផ្សាយមូលបត្របំណុលប្រហែល១៣ពាន់លានដុល្លារអាមេរិក

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden របស់ប្រទេសចិនគ្រោះបោះផ្សាយមូលបត្របំណុលក្នុងទំហំទឹកប្រាក់ប្រហែល១៣ពាន់លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។

ចំណាត់ការនេះមានគោលបំណងបន្ធូរបន្ថយការខកខានទូទាត់សងបំណុលនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។

ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ Country Garden បាន​បញ្ជាក់ឱ្យ​ដឹង​ថា ការ​រៀបចំ​រចនាសម្ព័ន្ធបំណុល​ឡើង​វិញនេះអាច​កាត់​បន្ថយ​បំណុលចំនួន​ជាង១១ពាន់​លាន​ដុល្លារ​អាមេរិក ប្រសិន​បើ​អនុវត្ត​បាន​ពេញលេញ។

ផែនការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការឯកភាពពីម្ចាស់បំណុលកាលពីដើមខែវិច្ឆិកា និងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថិរភាពវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានដាំក្បាលចុះអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការដួលរលំនៃក្រុមហ៊ុន Evergrande ក្នុងឆ្នាំ២០២១។

ក្រុមហ៊ុន Country Garden ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំជាងគេមួយរបស់ប្រទេសចិន បានប្រឈមមុខនឹងភាពតានតឹងផ្នែកសាច់ប្រាក់កាន់តែខ្លាំងឡើង ស្របពេលមានការលក់ផ្ទះធ្លាក់ចុះ និងការរឹតបន្តឹងបណ្តាញផ្តល់មូលនិធិ៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here