ដោយ: សហសេវិក
អន្តរជាតិ: បណ្តាវិនិយោគិនធំៗលើពិភពលោក ដូចជា ធនាគារ Morgan Stanley ដែលបានឈានជើងចូល ឬគ្រោងបោះទុនលើទីផ្សារជួលលំនៅឋានក្នុងប្រទេសកូរ៉េខាងត្បូងកំពុងធ្វើការវាយតម្លៃឡើងវិញនូវការវិនិយោគរបស់ពួកគេ។
ការវាយតម្លៃឡើងវិញនេះកើតឡើង ស្របពេលមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញវិធានការស្តារស្ថិរភាពទីផ្សារលំនៅឋាននៅថ្ងៃទី១៥ ខែតុលា ដើម្បីរឹតបន្តឹងបទប្បញ្ញត្តិនៃការជួលលំនៅឋាន។
ក្រោមច្បាប់ថ្មី ការជួលលំនៅឋាននៅទីក្រុងសេអ៊ូល និងតំបន់ចំនួន១២ នៅក្នុងខេត្ត Gyeonggi ប្រឈមមុខនឹងការបង់ពន្ធខ្ពស់ជាងមុន។
-->
ក្រុមហ៊ុនមូលនិធិឯកជនឈានមុខគេលើពិភពលោក KKR បានទិញដីនៅតាមតំបន់សំខាន់ៗ ដូចជាតំបន់ Yeongdeungpo និងតំបន់ Dongdaemun នៃទីក្រុងសេអ៊ូល ខណៈក្រុមហ៊ុន Intermediate Capital Group បានទិញដីនៅក្នុងសង្កាត់ Gangnam និងសង្កាត់ Jung។

ធនាគារវិនិយោគ Morgan Stanley បានផ្គត់ផ្គង់លំនៅដ្ឋានជួលខ្នាតតូចនៅក្នុងសង្កាត់ Geumcheon សង្កាត់ Seongbuk និងសង្កាត់ Gangdong ក្នុងរដ្ឋធានីសេអ៊ូល។
យ៉ាងណាមិញ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េបានរឹតបន្តឹងច្បាប់ បណ្តាអ្នកវិនិយោគសកលជាច្រើនអាចនឹងដកខ្លួនចេញពីទីផ្សារជួលលំនៅឋាននៅប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ចៀសពីការបង់ពន្ធកាន់តែខ្ពស់៕ប្រភព: Korea Times៕
