ដោយ: សហសេវិក
អន្តរជាតិ: សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនបានកើនឡើងត្រឹមតែ៤ភាគរយប៉ុណ្ណោះនៅត្រីមាសទី៣ នៃឆ្នាំ ២០២៥ ដោយសារប្រជាជនហ្វីលីពីនចំណាយតិចជាងមុន និងរដ្ឋាភិបាលបានកាត់បន្ថយគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
តួលេខខាងលើជាកំណើនទាបបំផុតប្រចាំត្រីមាសចាប់តាំងពីឆ្នាំ២០១១ និងទាបជាងការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។ កំណើនសេដ្ឋកិច្ចជាមធ្យមរបស់ប្រទេសនេះក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ ស្ថិតក្នុងរង្វង់ត្រឹមតែ៥ភាគរយប៉ុណ្ណោះ ដែលទាបជាងគោលដៅរបស់រដ្ឋាភិបាលចន្លោះពី៥,៥%ទៅ៦,៥%។
ជាលទ្ធផល ទីភ្នាក់ងារវាយតម្លៃឥណទាន និងស្ថាប័នអន្តរជាតិជាច្រើនក៏បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ពួកគេសម្រាប់ប្រទេសហ្វីលីពីនផងដែរ។
-->
ទោះជាយ៉ាងនេះ ក្រុមហ៊ុន Colliers Philippines នៅតែមានសុទិដ្ឋិនិយមវិស័យអចលនទ្រព្យហ្វីលីពីននឹងបន្តមានភាពរឹងមាំរហូតដល់ដំណាច់ឆ្នាំ២០២៥។ កំណើននៃអំណាចទិញ និងយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយដ៏ទាក់ទាញអាចជួយជំរុញតម្រូវការខុនដូសម្រាប់អ្នកមានប្រាក់ចំណូលមធ្យម។

គិតរហូតមកដល់ពេលនេះ ទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីនមានស្ថានភាពល្អប្រសើរជាងការរំពឹងទុក។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers Philippines។
បច្ចុប្បន្ន ទីផ្សារការិយាល័យ និងលំនៅឋានមានស្ថិរភាពឡើងវិញ។ បន្ទាប់ពីតម្លៃជួលការិយាល័យបានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក្រុមហ៊ុន Colliers រំពឹងថា ភាពប្រសើរឡើងនៃទីផ្សារការិយាល័យនឹងជំរុញឱ្យតម្លៃជួលការិយាល័យកើនឡើងសន្សឹមៗទាំងនៅក្នុង និងក្រៅទីក្រុងម៉ានីល៕ប្រភព: Businessworld៕
