ដោយ វុត្ថា
មីយ៉ាន់ម៉ាៈ វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទសមីយ៉ាន់ម៉ាកំពុងមានការទាក់ទាញឪកាសវិនិយោគជាច្រើន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំងនៅក្នុងឆ្នាំ ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត។
យោងតាមការការចុះផ្សាយរបស់សារព័ត៌មាន ASEAN Briefing កាលពីពេលថ្មីៗនេះ បានឲ្យដឹងបានថា កាលពីឆ្នាំ២០១៨ កន្លងមកនេះ ទំហំវិនិយោគក្នុងវិស័យសំណង់កើនឡើងចំនួន៩.៥ពាន់លានដុល្លារអាមេរិកនេះ ដែលរួមចំណែកប្រហែល១៦,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និងជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ឲ្យមានការរីកចម្រើននៅឆ្នាំ២០១៩ ។
-->
ជាមួយគ្នានេះត្រូវបានគេរំពឹងថា វិស័យអចលនទ្រព្យមានការកើនឡើងនៃការវិនិយោគចក្នុងអត្រាចជាង១០ ភាគរយសម្រាប់ឆ្នាំ ២០១៩ នេះបន្ថែមទៀត។
សារព័ត៌មានដដែលបន្តថា ទីក្រុងសេដ្ឋកិច្ចធំៗទាំងពីរ របស់ប្រទេសមីយ៉ាន់ម៉ា គឺទីក្រុងរ៉ង់ហ្គូន និងទីក្រុងម៉ាន់ដាឡាយ មានតម្រូវការយ៉ាងខ្លាំងលើវិស័យខុនដូសម្រាប់អ្នកមានជីវភាពមធ្យម។
ប្រជាជនរស់នៅទីក្រុងរ៉ង់ហ្គូន ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង៣លាននាក់ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ ដែលតម្រូវឱ្យមានការវិនិយោគលើលំនៅដ្ឋានជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំនើននេះ។ ជាមួយគ្នានេះវិស័យហេដ្ឋារចនាសម្ព័ន្ធកំពុងបង្ហាញនូវឱកាសវិនិយោគដ៏សំខាន់មួយផ្សេងទៀត សម្រាប់អាជីវកម្មបរទេស។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា គម្លាតនៃហេដ្ឋារចនាសម្ព័ន្ធរវាងពេលបច្ចុបន្ន និងដល់ដល់ឆ្នាំ២០៣០ ត្រូវការបន្ថែមទុន នឹងកើនឡើងរហូតដល់១២០ពាន់លានដុល្លារ។ វិស័យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងអាកាសយានដ្ឋាន ក៏តម្រូវឱ្យមានការវិនិយោគជាច្រើនផ្សេទៀត ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិ ក្នុងការធ្វើកិច្ចប្រតិបត្តិការរួមគ្នាឬជាអ្នកផ្គត់ផ្គង់ផងដែរ។
ការអភិវឌ្ឍតំបន់ឧស្សាហកម្ម គឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការសាងសង់នៅក្នុងប្រទេស។ តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ដែលនៅជិតទីក្រុងរ៉ង់ហ្គូន ទីក្រុង Kyauk Phyu និង ទីក្រុង Dawei បច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍ។ លើសពីនេះទៀតសួនឧស្សាហកម្មជាច្រើន ត្រូវបានគ្រោងទុកនៅក្នុងប្រទេស ខណៈពេលដែលសួនឧស្សាហកម្មនៅទីក្រុងរ៉ង់ហ្គូនកំពុងសាងសង់ហើយ។
ជាមួយគ្នានេះគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងកើឡើង៦.៩ភាគរយនៅក្នុងឆ្នាំ២០១៩នេះ ដោយក្នុងនោះវិស័យអចលនទ្រព្យ នឹងក្លាយជាកំលាំងចលករធំមួយ ក្នុងការជួយជំរុញកំនើនសេដ្ឋកិច្ចប្រទេសនេះ៕