សម្តេច​តេជោ​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​នេប៉ាល់​មក​កម្ពុជា​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ពាណិជ្ជកម្ម​

0
សម្តេចតេជោ ហ៊ុន សែន អញ្ចើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់។ រូបថត៖ ហ្វេសប៊ុកសម្ដេចតេជោ

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កម្ពុជា​ និង​នេប៉ាល់​ បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទំាង​ពីរ​ ឲ្យ​រីកចម្រើន​គ្រប់​វិស័យ​ ពិសេស​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ វប្បធម៌​ និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជាដើម​។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់

នៅក្នុង​ជំនួប​ជាមួយ​ លោក​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ (The​ Rt​. Hon​’ble​ K. P. Sharma​ Oli​) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ នៅ​ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ ប្រទេស​ទាំងពីរ​គួរតែ​ជំរុញ​ធ្វើ​យ៉ាងណា​ ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទៅលើ​វិស័យ​ដឹកជញ្ជូន​ អាកាសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ ព្រោះថា​ប្រទេស​យើង​ទាំងពីរ​មាន​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

សម្តេច​បន្ត​ថា​ “កម្ពុជា​មាន​ទឹកដី​អង្គ​ដែល​មាន​ប្រាសាទ​ជាច្រើន​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ រី​ឯប្រទេស​នេប៉ាល​ ជា​ទឹកដី​ដែល​ព្រះពុទ្ធ​បា​នប្រ​សូត្រ​ ជា​កន្លែង​ទេសចរណ៍​ផង​ដែរ​ ដែល​យើង​អាច​សហការ​គ្នា​ឲ្យបាន​ទូលំទូលាយ​ថែមទៀត​”។

សម្តេច​តេ​ជោ​ញ្ជា​ក់​ថា​ យើង​គួ​តែ​ខិតខំ​ជំរុញ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ព្រោះ​កន្លងមក​នេះ​ ពេល​សម្តេច​តេជោ​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​នេប៉ាល់​ ដោយ​ក្រសួង​ការបរទេស​ប្រទេស​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ទៅលើ​កិច្ច​ព្រមព្រៀង​ ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​ ការទូត​ នៃ​ប្រទេស​ទាំងពីរ​រួចហើយ​។

ទន្ទឹម​នឹង​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ឲ្យ​បង្កើន​ល្បឿន​ថែមទៀត​ធ្វើ​យ៉ាងណា​ ត្រូវ​កំណត់​ទិសដៅ​ក្នុង​ការជំរុញ​ ទៅលើ​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់​ផ្នែក​ទាំងអស់​ ដែល​ជា​ផលប្រយោជន៍​ទៅវិញទៅមក​។

សម្តេច​តេជោ​បន្ត​ថា​ “បច្ចុប្បន្ន​ទោះ​បើ​សេដ្ឋកិច្ច​នៃ​ប្រទេស​យើង​ទាំងពីរ​ នៅ​មានកម្រិត​ ប៉ុន្តែ​យើង​មាន​សក្កា​នុ​ពល​ពង្រីក​ ឱកាស​ឲ្យ​ដល់​គោលដៅ​យើង​ឲ្យ​កាន់តែ​ធំ​ថែមទៀត​”។ សម្តេច​បន្ត​ថា​ “សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ អាច​ចុះ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ពង្រឹ​កកិច្ច​សហប្រតិបត្តិ​ការ​រវាង​វិស័យ​ឯកជន​ និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន​”។

លោក​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ (The​ Rt​. Hon​’ble​ K. P. Sharma​ Oli​) នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ថា​ ការ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយ​រក​ដ្ឋ​មន្ត្រី​ នៅ​ប្រទេស​នេប៉ាល់​កន្លងមក​នេះ​ គឺ​បាន​ធ្វើឲ្យ​រូប​ឯកឧត្តម​មានចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ ដូចដែល​បាន​មក​ទស្សនកិច្ច​ នៅ​ព្រះរាជា​ណចក្រ​កម្ពុជា​នា​ពេលនេះ​ ដែល​ទស្សនកិច្ច​លើក​នេះ​ គឺជា​ការ​បើក​នូវ​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-នេប៉ាល​ ជាពិសេស​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ រវាង​ប្រទេស​ទាំងពីរ​ឡើង​ដល់កម្រិត​ថ្មី​មួយទៀត​ ដើម្បី​ពង្រីក​ និង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នៃ​ទំនាក់ទំនង​ និង​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​យើង​ទាំងពីរ​។

លោក​បាន​បន្ថែម​ទៀត​ថា​ “ទំនាក់ទំនង​ទ្វេភាគី​នេះ​មាន​សក្កា​នុ​ពល​ខ្លាំង​នៅ​ លើ​គ្រប់​វិស័យ​ ដើម្បី​រុញ​អ្វី​ដែល​ប្រទេស​យើង​ទាំងពីរ​កំពុងតែ​សហប្រតិបត្តិ​ការ​ជាមួយគ្នា​”។

លោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ រួមនឹងមន្ត្រីជាន់ខ្ពស់។ រូបថត៖ ហ្វេសប៊ុកសម្ដេចតេជោ

លោកនាយ​រដ្ឋមន្រ្តី​នេប៉ាល់​បាន​បន្ត​ថា​ នៅក្នុង​កំឡុង​ពេល​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងរយៈពេល៥ឆ្នាំមុន​ និង​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ឯកឧត្តម​បាន​មើលឃើញ​ថា​ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង​ណាស់​ ជឿនលឿន​ ជា​ប្រទេស​មាន​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ មាន​ភាព​ច្បាស់លាស់​ និង​ភាព​ប៉ិន​ប្រស​បនេះ​ កម្ពុជា​នឹងអាច​បន្ត​ការ​អភិវឌ្ឍ​កំណើរ​សេដ្ឋកិច្ច​ កាន់តែ​ខ្លាំងក្លា​ជាង​នេះ​ថែមទៀត​ ជាមួយនឹង​វិស័យ​កសិកម្ម​ និង​វិស័យ​ទេសចរណ៍​ ដែល​ប្រទេស​នេប៉ាល់​ នឹង​រៀនសូត្រ​ពី​ប្រទេស​កម្ពុជា​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នេះ​ផង​ដែរ​ ។

ជាមួយគ្នា​នេះ​ដែរ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ជម្រាប​ជូន​ ឯកឧត្តម​ថា​ “អ្វី​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​ធំ​បំផុត​ គឺ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ជាស្ថាពរ​ ការ​ឯកភាព​ដឹក​ដី​ បង្រួប​ង្រួម​ជាតិ​ ដែល​ធ្វើឲ្យ​កម្ពុជា​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដូចសព្វថ្ងៃ​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here