សំណង់អគារធំៗជាច្រើនកំពុងស្ថិតនៅតំបន់មួយនៃប្រទេសចិន។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ប្រទេសសិង្ហបុរី City Developments បានប្រកាសកាលពីថ្មីៗនេះថា ខ្លួនបានធ្វើកិច្ចសហប្រតិបត្តិការជាដៃគូវិនិយោគជាមួយក្រុមហ៊ុនយក្សរបស់ចិន Sincere Property Group ដែលមានទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគលើវិស័យទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei នៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០១៩ នេះបានឲ្យដឹងថា ក្រុមហ៊ុនយក្សសិង្ហបុរី City Developments ឬ ហៅកាត់ថា CDL បានទិញភាគហ៊ុនពីក្រុមហ៊ុនយក្សចិន Sincere ចំនួន ២៤ ភាគរយ ដែលមានទឹកប្រាក់ចំនួន ៨០០លានដុល្លារអាមេរិកក្នុងផ្តល់ហិរញ្ញប្បទានទាំងប្រាក់កម្ចី និងដើមទុន។
លោក Sherman Kwek អគ្គនាយកក្រុមហ៊ុន CDL បានឱ្យដឹងថា នេះ គឺជាឱកាសដ៏កម្រមួយក្នុងការទទួលបានភាគហ៊ុនដែលមានអត្ថន័យនៅក្នុងកម្មវិធីដែលបានបង្កើតឡើងនៅក្នុងតម្លៃដ៏គួរឱ្យទាក់ទាញបំផុត។
-->
លោក Wu Xu ប្រធានក្រុមហ៊ុន Sincere បានឱ្យដឹងដែរថា ការធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះនឹងបើកឱកាសកាន់តែរីកចម្រើនដូចជាទាញយកបទពិសោធន៍ និងបណ្ដាញរបស់ក្រុមហ៊ុន CDL ដើម្បីស្វែងរកសកម្មភាពគ្រប់គ្រងមូលនិធិរួមគ្នា។
ក្រុមហ៊ុន CDL នឹងចំណាយថវិការបស់ខ្លួនប្រមាណ ១,២ ពាន់លានយ័នដើម្បីទិញពីភាគហ៊ុនពីក្រុមហ៊ុន Sincere ប្រមាណ ៧0% នៅក្នុងមជ្ឈមណ្ឌល Shanghai Hongqiao Sincere Centre ដែលជាអចលនទ្រព្យពាណិជ្ជកម្មសំខាន់មួយដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុង Hongqiao Central Business នៃទីក្រុងស៊ាងហៃ។
ការបង្កើនភាគហ៊ុនរបស់ចិនលើការបង្វែរផលប័ត្រសកលរបស់ក្រុមហ៊ុន CDL រហូតដល់ ១៥% ពី ៩% ដែលដាក់ចូលទៅក្នុងទីផ្សារទីពីរប៉ុណ្ណោះបន្ទាប់ពីប្រទេសសិង្ហបុរីប្រមាណ ៤៦% ។
ក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរីកំពុងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន ព្រោះក្រុមហ៊ុនទាំងនោះមានភាពជឿជាក់ថាជាកន្លែងដ៏សំខាន់ក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យក្នុងរយៈពេលវែង ហើយក្រុមហ៊ុន Sincere មានសាខានៅក្នុងទីក្រុងធំ ៗ ចំនួន ២០ រួមមានទីក្រុងស៊ាងហៃ ទីក្រុងឆុងឈីង និងទីក្រុងក្វាងចូវ ក្នុងនោះមានការអភិវឌ្ឍន៍ និងវិយោគលើវិស័យអចលនទ្រព្យជាច្រើន ដែលរួមមានលំនៅឋាន ការិយាល័យធ្វើការ និងសួនឧស្សាហកម្មជាច្រើនប្រភេទផងដែរ។
កិច្ចសហប្រតិបត្តិការនេះរវាងក្រុមហ៊ុនទាំងពីរត្រូវបានគេរំពឹងថា នឹងជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនកាន់តែមានភាពរីកចម្រើន និងឈានមុខគេលើការអភិវឌ្ឍន៍វិស័យអលចនទ្រព្យ។
កាលពីថ្ងៃពុធក្រុមហ៊ុន CDL បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួចំនួន ១៤៦ លានដុល្លារក្នុងត្រីមាសទី ១ គិតត្រឹមខែមីនាពោលគឺកើនឡើង ១៣០0 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាក៏ដោយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅតែជាកង្វល់ ប៉ុន្តែ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ នឹងឃើញកំណើនលូតលាស់ប្រកបដោយស្ថេរភាពនៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន ។
លោក Kwek បាននិយាយថា “សង្គ្រាមពាណិជ្ជកម្មនេះពិតជាមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចនៃភាគីប្រទេសទាំងពីរតែនេះមិនមែនជារឿងយូរអង្វែងនោះទេ៕