ដោយ វុត្ថា
ភ្នំពេញ៖ សេដ្ឋកិច្ចវិទូម៉ាឡេស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើងប្រមាណ ៤.៧ ភាគរយពេញមួយឆ្នាំនៅឆ្នាំនេះ ដោយសារតែរដ្ឋាភិបាលនៃប្រទេសនេះ បានមានវិធានការណ៍ផ្សេងៗដើម្បីគាំទ្រដល់សេដ្ឋកិច្ចប្រទេសកាលពីពេលថ្មីៗនេះ ខណៈកាលពីឆ្នាំ ២០១៨ កន្លងមកនេះសេដ្ឋកិច្ចរបស់ប្រទេសនេះសម្រេច ៤.៣ភាករយ។
ការសិក្សាស្រាវជ្រាវនៃធនគារវិនិយោគ Maybank បានឲ្យដឹងកាលពីម្សិលមិញនេះថា ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ីបានទម្លាក់អត្រាការប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបានស្តារហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួន។
ក្រុមអ្នកស្រាវជ្រាវសេដ្ឋកិច្ចក្នុងស្រុកបានប៉ាន់ស្មានថាការកាត់បន្ថយគោលនយោបាយ ២៥ ចំណុច របស់ធនាគារកណ្តាលនាពេលថ្មីៗនេះនឹងបង្កើនអត្រា ០,៣ ភាគរយនៃការប្រើប្រាស់ឯកជន និង 0,១ ភាគរយនៃកំណើនផ.ស.ស។ វិស័យសំណង់បានកើនឡើង ២.០៣ដង ពោលគឺខ្ពស់ជាងវិស័យសដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេស ដែលត្រូវបានគេជឿ វិស័យនេះ បានងើបឡើងវិញនូវគម្រោងវិនិយោគហេដ្ឋារចានសម្ព័ន្ធធំជាច្រើន និងគម្រោងចំណាយអភិវឌ្ឍន៍រដ្ឋាភិបាលប្រមាណ១៤ពាន់លានរីងហ្គីតស្មើនឹង ៣,៣៥ ពាន់លានដុល្លារ ដែលអាចជួយដល់កំណើនរីកចម្រើនសេដ្ឋកិច្ចប្រទេស។






