ដោយៈ ចំណាន
ភ្នំពេញៈ ជាខេត្តបំបែកចេញពីខេត្តកំពង់ចាម នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៦ ខេត្តត្បូងឃ្មុំនៅតែជាខេត្តមានសក្តានុពលលើវិស័យជាច្រើន ជាមួយចំនួនមនុស្សប្រមាណ១លាននាក់។
យោងតាមឯកសាររបស់រដ្ឋបាលខេត្តនេះ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំមានសក្តានុពល និងការវិនិយោគ រួមមាន
១. កសិ-ឧស្សាហកម្ម
ខេត្តមានផ្ទៃដីកសិ-ឧស្សាហកម្មសរុបប្រមាណ២៤៣ ពាន់ហិកតា។ ក្នុងនោះផ្ទៃដីកៅស៊ូ មានប្រមាណ៨៨.១៤៥ ហិកតា (អាជីវកម្មចរជ័របាន៦៦.០៣៦ហិកតា ទទួលបានផលប្រមាណ៣៩.៦២៤តោន គិតជាទំហំទឹកប្រាក់៧៥លានដុល្លារ)។

២. វិស័យឧស្សាហកម្ម និងអាជីវកម្ម
មានមូលដ្ឋានឧស្សាហកម្ម និងសិប្បកម្មសរុប៦៩១កន្លែង និងសហគ្រាសកែច្នៃកសិផល៩២កន្លែង។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ខេត្តទើបតែបានសម្ពោធរោងចក្រកែច្នៃជ័រភ្នាសកៅស៊ូ ស្តង់ដារអឺរ៉ុបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊័រ (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
៣. ការទាក់ទាញវិនិយោគ
បច្ចុប្បន្ន ខេត្តមានគម្រោងវិនិយោគចុះបញ្ជី នៅថ្នាក់ខេត្តចំនួន៥ក្រុមហ៊ុន (ទុនប្រមាណ១៦លានដុល្លារ) និងគម្រោងគ្រប់គ្រងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចំនួន ៣៩ ក្រុមហ៊ុន (ទុនវិនិយោគសរុបជាង៤៣២លានដុល្លារ)៕







