ធនាគារពិភពលោក​៖ ការរៀបចំ​គោលនយោបាយ​ និង​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​នឹង​ធ្វើឲ្យ​ សេដ្ឋកិច្ច​ឌីជីថល​រីកចម្រើន​

0
សេដ្ឋកិច្ច​ឌីជីថល

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ ​ខណៈ​បដិវត្ត​ឌីជីថល​ បាន​នាំមក​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​តំបន់​នេះ​ មានឱកាស​តែមួយ​គត​ ដើម្បី​សម្រេច​បាន​នូវ​វឌ្ឍនភាព​លឿន​ជាង​មុន​ដោយ​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ នៃ​សេដ្ឋកិច្ច​ឌីជីថល​កំពុងតែ​រីកចម្រើន​របស់​ខ្លួន​។

បាយ​ការណ៍​ថ្មី​របស់​ធនាគារពិភពលោក​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ប្រព័ន្ធ​ឌីជីថល​នៅ​អាស៊ី​អាគ្នេយ៍​ ជាមួយ​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ការ​រីកចម្រើន​នា​ពេល​អនាគត​វិភាគ​អំពី​កាលានុវត្ត​ភាព​ និង​បញ្ហា​ប្រឈម​របស់​តំបន់​ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ឌីជីថល​ និង​ដើម្បី​ធានា​ថា​ភាគលាភ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​បច្ចេកវិទ្យា​អាច​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​។

បណ្ឌិត​ Pichet​ Durongkaveroj​ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​ប្រចាំ​ប្រទេស​ “គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ អាច​ធ្វើ​បាន​កាន់តែ​ច្រើន​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​គំរូ​អាជីវកម្ម​កាន់តែ​ឆ្លាតវៃ​”។

លោក​ថ្លែង​បន្ត​ថា​ “ដើម្បី​ជួយ​ដល់​ផ្នែកឯកជន​របស់​យើង​ រដ្ឋាភិបាល​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួនឯង​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​វិភាគ​ទិន្នន័យ​ និង​ប្រព័ន្ធ​ឆ្លាតវៃ​ បង្កើត​វេទិកា​ឌីជីថល​របស់​យើង​ និង​ធ្វើ​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ចំពោះ​វិធី​សាស្រ្ត​ និង​បទបញ្ញត្តិ​ ពិសេស​សម្រាប់​សន្តិសុខ​បច្ចេកវិទ្យា​ អត្តសញ្ញាណ​ឌីជីថល​ និង​ការគ្រប់គ្រង​ទិន្នន័យ​។ យើង​គួរតែ​ធ្វើការ​ឆ្ពោះទៅ​រក​ទីផ្សារ​ឌីជីថល​ក្នុង​តំបន់​”។

ជាមួយគ្នា​នេះ​លោក​ Boutheina​ Guermazi​ នាយក​ផ្នែក​អភិវឌ្ឍ​ឌីជីថល​នៃ​ធនាគារពិភពលោក​បាន​មានប្រសាសន៍​ថា​ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ឌីជីថល​ ប៉ុន្តែ​ទោះបីជា​ប្រជាពលរដ្ឋ​បាន​ទទួលយក​សេវា​ឌីជីថល​ ក៏ដោយ​ ក៏​ការអភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​ជាទូទៅ​មានការ​យឺតយ៉ាវ​។

លោក​បាន​បន្ថែម​ថា​ “បទបញ្ញត្តិ​ជួប​ឧបសគ្គ​ និង​ការ​ខ្វះ​ទំនុកចិត្ត​លើ​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច​រារាំង​ការលូតលាស់​នៃ​ប្រព័ន្ធ​ឌីជីថល​។ ការស្រាវជ្រាវ​នេះ​អាច​ជួយ​ប្រទេស​អាស៊ាន​ ឲ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​ ដើម្បី​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​ឌីជីថល​ដ៏​រឹងមាំ​”។

របាយការណ៍​នេះ​បាន​កំណត់​ចំណុច​ផ្តោត​ចម្បង​ៗចំនួន៦​ សម្រាប់​ការអភិវឌ្ឍន៍​ឌីជីថល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយ​ចាប់ផ្តើម​ពី​ការពង្រីក​ការ​តភ្ជាប់​ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ឌីជីថល​។ ទោះបីជា​ពាក់កណ្តាល​នៃ​ប្រជាជន​ក្នុង​តំបន់​ ប្រើ​Internet ​ក៏ដោយ​ វា​អាច​បន្ត​ពង្រីក​ជាមួយនឹង​គោលនយោបាយ​ និង​សកម្មភាព​ដែល​នឹង​ធ្វើឲ្យ​តម្លៃ​ទាប​ និង​បង្កើន​ល្បឿន​លឿន​ និង​នាំមក​នូវ​សេវា​ Internet​ ដែល​អាច​ជឿជាក់​ដល់​តំបន់​ដែល​មិន​ទទួល​បាន​សេវា​។

នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ នៅក្នុង​តំបន់​នេះ​មាន​តែ​ប្រ​ ជា​ ជន២នាក់​ក្នុងចំណោម៥នាក់​ប៉ុណ្ណោះ​ ដែល​មាន​ Internet​ ចល័ត​ល្បឿន​លឿន​ (4G) ហើយ​មានត្រឹមតែ១​ ក្នុងចំណោម៥នាក់​ប៉ុណ្ណោះ​ នៅក្នុង​បណ្តា​ប្រទេស​ចំណូល​ទាប​។ កិច្ចសហការ​សកម្ម​រវាង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ និង​វិធី​សាស្រ្ត​បទ​ប្ប​ញ្ញ​តិ្ត​សកម្ម​គឺ​មាន​សារ សំខាន់​បំផុត​ ដើម្បី​ដោះស្រាយ​ការ​វិនិយោគ​ ដែល​ត្រូវការ​ជាចាំបាច់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ និង​ជំរុញ​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​ ក្នុង​វិស័យ​ទូរគមនាគមន៍​។

ជាមួយនឹង​បច្ចេកវិជ្ជា​ឌីជីថល​ ដែល​ផ្លាស់​ប្តូរ​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​ ជំនាញ​នៃ​កម្លាំង​ពលកម្ម​ក្នុង​តំបន់​ត្រូវការ​ធ្វើ​បច្ចុប្បន្នភាព​ជានិច្ច​។ ប្រព័ន្ធ​អប់រំ​នឹង​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ចំណេះដឹង​បច្ចេកទេស​ និង​ជំនាញ​ទន់​ដែល​ត្រូវ​បាន​ទាមទារ​ ដើម្បី​ប្រកួតប្រជែង​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​សកលលោក​។ ដោយសារ​អត្រា​នៃ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ ការសម្រប​ខ្លួន​ និង​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​ នឹង​មាន​សារៈសំខាន់​ជាង​ពេលណា​ទាំងអស់​ ក៏ដូចជា​កិច្ចសហការ​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​។

ការ​ទូទាត់​ឌីជីថល​គឺជា​ការ​គាំទ្រ​ដ៏​សំខាន់​មួយទៀត​ នៃ​សេដ្ឋកិច្ច​ឌីជីថល​ ប៉ុន្តែ​របា​ យកា​រណ៍​នេះ​បាន​រក​ឃើញថា​ ការ​ទូទាត់​ឌីជីថល​នៅតែ​ស្ថិតនៅ​ក្រោម​ការ​អភិវឌ្ឍ​នៅ​អាស៊ី​អាគ្នេយ៍​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេង​ៗទៀត​នៃ​ពិភពលោក​។

នៅក្នុង​ប្រទេស​ភាគច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ ការ​ទូទាត់​ជា​សាច់ប្រាក់​មាន​ច្រើនលើស​លប់​។ ទិន្ន​ន័យ​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​ (findex​) របស់​ធនាគារពិភពលោក​បង្ហាញថា​ មានតែ១៩ភាគរយ​ នៃ​អ្នក​កាន់​គណនីហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ ដែល​អាច​ចូល​ប្រើ​គណនី​របស់​ពួកគេ​តាមរយៈ ​Internet​។ ការអនុវត្ត​បទបញ្ញត្តិ​ដ៏​រឹងមាំ​ និង​ប្រព័ន្ធ​ឌីជីថល​ទំនើប​អាច​ជួយ​បង្កើត​បរិយាកាស​អនុគ្រោះ​សម្រាប់​ហិរញ្ញវត្ថុ​ឌីជីថល​។ ទន្ទឹម​នឹង​នេះ​ការ​ធ្វើ​បម្លែង​ឌីជីថល​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សម្រាប់​ប្រាក់​សោធន​ ការផ្ទេរ​សាច់ប្រាក់​ និង​កម្មវិធី​សង្គម​ផ្សេង​ៗទៀត​អាច​ជំរុញ​ការ​ផ្លាស់​ប្តូរ​បន្ថែម​ទៀត​ និង​បង្កើត​សន្ទុះ​។

របាយការណ៍​នេះ​សង្កត់ធ្ងន់​ថា​ ទោះ​យ៉ាងណា​ការ​អភិវឌ្ឍ​ឌីជីថល​នៅ​អាស៊ី​អាគ្នេយ៍​មិន​អាច​ពឹងផ្អែក​លើ​គ្រឹះ​និម្មិត​ឡើយ​។ វិស័យ​ដឹកជញ្ជូន​ដែល​មានដំណើរ​ការ​ល្អ​ គឺ​មាន​សារៈសំខាន់​ចំពោះ​កំណើន​សេដ្ឋកិច្ច​ឌីជីថល​ ជាពិសេស​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​។

នៅក្នុង​តំបន់​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ ដែល​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​សម្រាប់​ការ​ដឹកជញ្ជូន​អាច​បង្កើន​ការប្រកួត​ប្រជែង​ កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​ និង​បង្កើន​គុណភាព​នៃ​សេវាកម្ម​។ ជាពិសេស​ការ​កែសម្រួល​នីតិវិធី​គយ​ អាច​ធ្វើឲ្យ​ការ​ដឹកជញ្ជូន​មាន​ល្បឿន​លឿន​ តម្លៃ​ទាប​ និង​អាច​ព្យាករណ៍​បាន​កាន់តែ​ច្រើន​ ហើយ​ផ្តល់​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នូវ​ការជំរុញ​ដ៏​សំខាន់​។

ដូចគ្នា​នេះ​ដែរ​ ការ​ធ្វើស​មា​ហរ​ណកម្ម​ក្នុង​តំបន់​ ដោយ​រួមបញ្ចូល​ទាំង​បទបញ្ញត្តិ​ និង​ការសម្រប​សម្រួល​រវាង​ប្រទេស​អាស៊ាន​ អាចប​ង្កើត​ទីផ្សារ​ឌីជីថល​រួមបញ្ចូល​គ្នា​ដែល​ផ្តល់​ប្រយោជន៍​ដល់​អាជីវកម្ម​ និង​អ្នកប្រើ​ប្រាស់​។

នៅទីបញ្ចប់​ ដើម្បី​ដោះស្រាយ​ហានិភ័យ​ និង​ភាព​ងាយ​រងគ្រោះ​ជាមួយ​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ របាយការណ៍​នេះ​បាន​ផ្តល់​អាទិភាព​ដល់​បទដ្ឋាន​ និង​បទបញ្ញត្តិ​ដែល​មានប្រសិទ្ធភាព​សម្រាប់​ប្រតិបត្តិ​ការ​អេឡិចត្រូនិក​ លំហូរ​ទិន្នន័យ​ឆ្លងកាត់​ព្រំដែន​ សន្តិសុខ​បច្ចេកវិទ្យា​ ទិន្នន័យ​ឯកជន​ និង​ការ​ការពារ​អតិថិជន​។ វិធានការ​រឹងមាំ​នៅក្នុង​វិស័យ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កសាង​ទំនុកចិត្ត​លើ​ប្រព័ន្ធ​អ៊ី​នធឺ​ណែ​ត និង​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​ឌីជីថល​ប្រកបដោយ​និរន្តរភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here