ដោយ Donald Lee
ភ្នំពេញៈ សមាជិកបណ្តាប្រទេសអាស៊ាន កំពុងត្រូវបានជំរុញឲ្យធ្វើការពន្លឿនកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី ដែលនឹងមិនរាប់បញ្ចូលអាមេរិករួម ប៉ុន្តែកិច្ចព្រមព្រៀងនេះរាប់បញ្ចូលប្រទេសផ្សេងៗទៀត ដែលមានចំនួនប្រជាជនពាក់កណ្តាលនៃពិភពលោក និងមាន១ភាគ៣នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

-->
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចាប់ផ្តើមដោយចិនបានហៅថាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មាន១៦ប្រទេស រួមមាន បណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ ចិន ឥណ្ឌា អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ថា “ប្រសិនបើយើងអាចធ្វើដូច្នេះ យើងនឹងមានអំណាចចរចា និងជាមូលដ្ឋានសម្រាប់ចរចា។ ដោយឡែកនៅពេលដែលយើងរួមបញ្ចូលគ្នា យើងមានប្រជាជន៦៥០លាននាក់ ជាប្លុកតំបន់ដ៏ធំបំផុតនៅក្នុងពិភពលោក”។
ការសង្កត់ធ្ងន់លើការពន្លឿនប្លុកពាណិជ្ជកម្មសេរី បានកើតមានឡើងនៅពេលដែលជម្លោះទំនាស់រវាងអាមេរិក និងចិនបានធ្វើឲ្យអស្ថិរភាពសេដ្ឋកិច្ចអាស៊ី។
ការនាំចូលរបស់ចិនពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលចិនពីអាមេរិកបានធ្លាក់ចុះ២៧ភាគរយ។ ១៦ភាគរយពីប្រទេសជប៉ុន និង ១៨ភាគរយពីកូរ៉េខាងត្បូង។
ជម្លោះពាណិជ្ជកម្មអាម៉េរិក-ចិននឹងស្ថិតនៅចំណុចសំខាន់បំផុតនៃរបៀបវារៈនៅកិច្ចប្រជុំ G20 នៃសប្តាហ៍នេះនៅក្នុងទីក្រុងតូក្យូដែលនឹងចូលរួមដោយមេដឹកនាំនៃប្រជាជាតិដែលមានទំហំសេដ្ឋកិ្ចជាង ៧៥ ភាគរយនៃសេដ្ឋកិច្ចពិភពលោក។
សូម្បីតែរដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong បាននិយាយថា សមាជិកអាស៊ានត្រូវតែ “រំពឹងថានឹងមានផលវិបាកមួយចំនួន” ពីជម្លោះពាណិជ្ជកម្មដែលកើតពីការថយចុះនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី។ សេដ្ឋកិច្ចសិង្ហបុរីត្រូវបានរំពឹងថានឹងកើនឡើងក្នុងល្បឿនយឺតយ៉ាវ ដែលមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំ ហើយទីភ្នាក់ងារឥណទានអន្តរជាតិបានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងធ្លាក់ចូលក្នុងឆ្នាំ២០២០។
ខណៈពេលដែលប្រទេសសិង្ហបុរី ត្រូវបានរងការផលប៉ះពាល់ដោយភាពចលាចលសេដ្ឋកិច្ចសកលលោក ប្រជាជាតិអាស៊ានដទៃទៀតបានទទួលផលប្រយោជន៍។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា រោងចក្រមួយចំនួនបានចាកចេញពីប្រទេ សចិន ទៅកាន់បណ្តាប្រទេសអាស៊ានដោយសារសង្គ្រាមពាណិជ្ជកម្ម។ ទិន្នន័យផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មបានបញ្ជាក់រួចទៅហើយថា ប្រសិនបើពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាននោះ ក្រុមហ៊ុនកាត់ដេរនៅក្នុងប្រទេសចិន នឹងមិនមានជម្រើសទេក្រៅតែពីស្វែងរកទីតាំងផលិតជំនួសនៅប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។
ក្រុមហ៊ុន Steve Madden ដែលផលិតស្បែកជើង និងកាបូបរបស់អាមេរិកនឹងបង្កើ នផលិតកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់បានវិនិយោគ៩០ភាគរយនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។ ក្រុមហ៊ុន Brooks Running Company, Haier និង Jasan សុទ្ធតែមានគម្រោងបង្កើនប្រភពផ្គត់ផ្គង់នៅវៀតណាម។
លោកអាល់ប៊ើត តាន់ ហេរញ្ញិកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាននិយាយថា “ដោយសារតែសង្រ្គាមពាណិជ្ជកម្មកាន់តែរីកធំឡើងៗ ក្រុមហ៊ុនមួយចំនួនមានការចាប់អារម្មណ៍ផ្លាស់ប្តូរពីចិនមកប្រទេសកម្ពុជា”។
យោងតាមទិន្នន័យដែលបានចេញផ្សាយ ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិកបានឲ្យដឹងថា ការនាំចេញរបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជិត៤០ភាគរយក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ។
ប៉ុន្តែក្រុមអ្នកវិភាគសេដ្ឋកិច្ចក្នុងតំបន់បានព្រមានថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់អាស៊ាន មិនរាប់បញ្ចូលប្រទេសសឹង្ហបូរី អាចជារឿងបណ្តោះអាសន្នមួយ ខណៈប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក បានក្លាយជាប្រទេសដាក់ចេញនូវគោលនយោបាយការពារនិយម។
អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃប្រទេសចិន និងជាសមាជិកជាន់ខ្ពស់ លោកRuan Zongse បាននិយាយនៅក្នុងសិក្ខាសាលាមួយនៅស្ថានទូតចិននៅហ្សាកាតាថា គោលនយោបាយពាណិជ្ជកម្មការពារនិយមមិនយូរ មិនឆាប់នឹងមានគោលបំណងផ្តោតលើការវិនិយោគនៅតំបន់អាស៊ាន។
លោក Zongse បានថ្លែងទៀតថា “ពិតណាស់ ប្រទេសអាស៊ានអាចទទួលបានផលប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែវានឹងមិនមានពេលយូរអង្វែងទេ។ ថ្ងៃនេះអ្នករងគ្រោះដោយសារសង្រ្គាមពាណិជ្ជកម្ម គឺប្រទេសចិន ម៉ិកស៊ិកូ និងកាណាដា ប៉ុន្តែថ្ងៃស្អែកអាចជាប្រទេសឥណ្ឌូនេស៊ី និងបណ្តាប្រទេសផ្សេងៗទៀត”។
លោកបានបន្ថែមថា ការចរចារនិងការបញ្ចប់របស់ RCEP មានសារៈសំខាន់សម្រាប់ស្ថានភាពសេដ្ឋកិច្ចរបស់តំបន់អាស៊ី ហើយនឹងបន្តលើកកម្ពស់នយោបាយពហុភាគីនៅក្នុងការប្រឈមមុខ នឹងគោលនយោបាយការពារនិយមរបស់សហរដ្ឋអាមេរិក។
លោក Roberto Azevedo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ពាណិជ្ជកម្មពិភពលោកត្រូវបានទទួលរងប៉ះពាល់ ដោយការរឹតបន្តឹងថ្មីនៅលើកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រមួយ។ ក្នុងន័យនេះ លោក បានសង្កត់ធ្ងន់លើគោលនយោបាយការពារនិយម ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលG20 ។
លោកបានបន្ថែមថា “នេះនឹងមានផលវិបាក ក្នុងការកើនឡើងនូវភាពមិនច្បាស់លាស់មួយនៃសេដ្ឋកិច្ចពិភពលោក”៕