មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ៥០០លាន​ដុល្លារ បើកទទួល​អតិថិជននៅ​ដើមឆ្នាំ២០១៨

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Elysee តម្លៃ៥០០លាន​ដុល្លារ​អាមេរិក ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC នឹង​បើក​ស្វាគមន៍​អតិថិជន​តំបូង​នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ។

ប្រធាន​គ្រប់គ្រង​គំរោង Elysee នៃ​ក្រុមហ៊ុន OCIC លោក​រ៉ា បូរី​វុ​ឌ្ឈ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៦ ធ្នូ​នេះ​ថា គំរោង Elysee នឹង​បញ្ចប់​ដំណាក់​កា ល​ទី១ ដែលមាន​ផ្ទះ​សរុប​ចំនួន១១០ផ្ទះ នឹង​បើកទ្វារ​ស្វាគមន៍​អតិថិ​ជ​នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ។ ចំណែក​គំរោង​ដំណាក់កាល​ទី២ ដែលមាន​ផ្ទះ​សរុប​ចំនួន១២៥ផ្ទះ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។

លោក​បន្តថា “គំរោង​នេះ​ក៏បាន និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​បន្ត​នូវ​ដំណាក់កាល​បន្តទៀត ហើយ​គំរោង​ថ្មី​នេះ​មានផ្ទះ​សរុប​ចំនួន១៤៥ និង​សណ្ឋាគារ​ចំនួន​ពីរ។លោក​បន្តថា “ប្រសិនជា​គិតពី​តម្លៃ​អាគារ គំរោង​នេះ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជាង២០០លាន​ដុល្លារ​អាមេរិក ដោយ​មិនទាន់​គិត​បញ្ចូល​តម្លៃ​ដី​នៅឡើយ។

តម្លៃ​ដី​នៅ​ទីតាំង​នេះ ត្រូវបាន​អ្នកជំនាញ​អចលនទ្រព្យ​នានា​ផ្តល់​តម្លៃ​ចន្លោះ​ពី៤០០០ទៅ៥០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដូច្នេះ​ប្រសិនជា​គិតថ្លៃ​ដី​ប្រមាណ៧ហិកតា​នៃ​គំរោង​នេះ តម្លៃ​ដី​នៃ​គំរោង​នេះ​មាន​ទឹកប្រាក់​ជាង៣០០លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​គំរោង​នេះ​ទាំងមូល​មានតម្លៃ​រហូតដល់​ជាង៥០០លាន​ដុល្លារ​អាមេរិក។

លោក រ៉ា បូរី​វុ​ឌ្ឈ បាន​បន្តថា គំរោង Elysee អាច​ចាត់ទុកជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ព្រោះ​វា​មាន​ផ្សារ​ទំនើប​ក្រោម​ដី អាគារ​ការិយាល័យ សណ្ឋាគារ ហើយ​អតិថិជន​ទិញ​ផ្ទះ​ក្នុង​គំរោង​នេះ មួយចំនួន​បាន​កែច្នៃ​លំនៅដ្ឋាន​របស់​ពួកគេ អា​អា​ផាត​ម៉ិ​ន និង​ខុន​ដូ​ទំនើប​ផងដែរ។លោក​បន្តថា ផ្ទះ​ក្នុង​គំរោង​នេះ​មាន​កំពស់៩ជាន់ ដែល​អតិថិជន​ជា​អ្នក​ដី​សាញ​ដោយ​ខ្លួនឯង និង​អាច​ប្រើប្រាស់​សម្រាប់​ការធ្វើ​អាជីវកម្ម​នានា។

លោក​បន្តថា “រចនាបថ​ផ្ទះ​ក្នុង​គំរោង​នេះ ត្រូវបាន​យក​ចេញពី​រចនាបថ​ម​ក​ពី​អឺរ៉ុប និង​ច្របាច់​បញ្ចូល​គ្នា​នូវ​រចនាបថ​បែប​ខ្មែរ​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត​គីម ហ៊ាង​បាន​ថ្លែងថា គំរោង​នៅ​ទីក្រុង​កោះ​ពេជ្រ មាន​ភាព​ពេញនិយម​សម្រាប់​អ្នកមាន​លុយ​ច្រើន​ទិញ​សម្រាប់​វិនិយោគ ហើយ​រចនាបថ​នៃ​គំរោង Elysee មាន​ភាព​ទាក់ ទាញ ព្រោះ​ការ​ឌី​សាញ​ធ្វើឡើង​ដូច​គំរោង​នៅ​បរទេស ប៉ុន្តែ​ផ្ទះ​ក្នុង​គំរោង​នេះ​បាន​ឡើងថ្លៃ​ស្ទើ​តែ​កល់​តម្លៃ​រួចទៅហើយ តែ​ផ្ទះ​នៅក្នុង​គំរោង​នេះ​ល្អ ព្រោះ​អាច​យក​ធ្វើ​អាជីវ​កម្មបាន។

លោក​បន្តថា “អ្វីដែល​គួរ​គិតគូរ​គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍ គួរ​គិតគូ​ឡើងវិញ​ពី​ចំនួន​នៃ​ការផ្គត់ផ្គង់ ហើយ​គួរ​មានការ​ផ្គត់ផ្គង់​មានកំណត់ ព្រោះ​បើ​អតិថិជន​ទិញ​លែង​ចំណេញ គំរោង​នេះ​លែង​ដើរ​ហើយ។លោក​បន្តថា “ទីផ្សារ​អចលនទ្រព្យ​សំរាប់​អ្នកវិនិយោគ​ទី២ មិនមាន​ផលចំណេញ​ទេ ព្រោះ​អ្នក​អភិវឌ្ឍន៍​នានា​បាន​យកចំណេញ​អស់​ទៅហើយ។

លោក គីម ហ៊ាង បាន​បន្តថា ហេតុនេះ​អ្នក​អភិវឌ្ឍន៍​គួរ គិតគូរ​ពី​ការផ្គត់ផ្គង់ ព្រោះ​បើ​ការផ្គត់ផ្គង់​នៅតែ​បន្ត អ្នកវិនិយោគ​ទិញ​ផ្ទះ​បែបនេះ​សម្រាប់​ជួល ឬ​លក់​យកចំណេញ ពួកគេ​មិនអាច​ជួល​បាន និង​មិនបាន​ទទួលផល​ចំណេញ​នោះទេ ដូច្នេះ​គួរ​សាងសង់​ក្នុង​កម្រិត​មួយ ហើយ​ពេល​ផ្ទះ​ទាំងនោះ​មាន​សកម្មភាព​អាជីវកម្ម​ច្រើន​ហើយ ចាំ​សាងសង់​បន្ត​ជាការ​ល្អ ដើម្បី​ជួយ​ដល់​អ្នកវិនិយោគ​ទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here