ដោយ វុត្ថា
ភ្នំពេញៈ ការលក់ឡាយឡុងអចលនទ្រព្យតាមផ្លូវតុលាការ សំដៅដល់ស្ថានភាពមួយដែលតុលាការចាត់ចែងលក់ដោយបង្ខំនូវអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត(អ្នកចាញ់) ទៅឱ្យសាធារណៈជន ដែលមានបំណងចង់ទិញអចលនវត្ថុនោះ មកធ្វើជាកម្មសិទ្ធិករ ហើយកប្រាក់ដែលបានមក ការលក់ទៅចែកចំណែកឱ្យទៅម្ចាស់បំណុល់នៃការអនុវត្ត(អ្នកឈ្នះក្តី) និងម្ចាស់បំណុលដែលមានសិទ្ធិទទួលចំណែក។
ឧទាហរណ៍ លោកវិចិត្រ ឱ្យលោកម៉ារ៉ាខ្ចីប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ហើយលោក ម៉ារ៉ាសន្យាថា នឹងសងវិញក្នុងអំឡុងពេល៦ខែ ប៉ុន្តែលុះដល់ពេលកំណត់ លោកម៉ារ៉ា មិនបានសងប្រាក់ទៅលោកវិចិត្រវិញទេ។