ដោយ វុត្ថា
ភ្នំពេញ៖ ប្រវត្តិសាស្រ្តអាមេរិក មានរឿងជាច្រើនគួរឲ្យចាប់អារម្មណ៍ ហើយស្ថាបត្យកម្មអាមេរិក ក៏មានរឿងជាច្រើនដែលត្រូវស្វែងយល់ផងដែរ ដោយសារមហាអំពាចសេដ្ឋកិច្ចពិភពលោកនេះ បានសាងសង់អាគារខ្ពស់ៗជាច្រើនដើម្បីបង្ហាញឥទ្ឋិពលរបស់ពួកគេ។
ដោយ វុត្ថា
ភ្នំពេញ៖ ប្រវត្តិសាស្រ្តអាមេរិក មានរឿងជាច្រើនគួរឲ្យចាប់អារម្មណ៍ ហើយស្ថាបត្យកម្មអាមេរិក ក៏មានរឿងជាច្រើនដែលត្រូវស្វែងយល់ផងដែរ ដោយសារមហាអំពាចសេដ្ឋកិច្ចពិភពលោកនេះ បានសាងសង់អាគារខ្ពស់ៗជាច្រើនដើម្បីបង្ហាញឥទ្ឋិពលរបស់ពួកគេ។
ថ្ងៃនេះគេហទំព័រ Propertyarea.asia ជាគេទំព័រនាំមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច សូមនាំលោកអ្នក មកស្វែងយល់ពីអាគារ Empire State Building មានកំពស់១០២ជាន់ ស្មើនឹង៣៨០ម៉ែត្រទាំងអង់តែនផងមានកំពស់សរុប៤៤៣.២ ម៉ែត្រស្ថិតនៅក្នុងតំបន់ Midtown Manhattan ទីក្រុងញូវយ៉ក។ ឈ្មោះរបស់អគារនេះ ត្រូវបានដកចេញពី “Empire State” ដែលមានរហស្សនាមថាញូវយ៉ក។ នៅឆ្នាំ ២០១៧អគារនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ ជាអគារខ្ពស់កប់ពពកដែលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និងជាអគារខ្ពស់កប់ពពកលំដាប់ទី២៨នៅលើពិភពលោក។
វាក៏ជាសំណង់ដែលមានកំពស់ខ្ពស់បំផុតទី ៦ នៅទ្វីបអាមេរិកផងដែរ។
ទីតាំងនៃអាគារ Empire State ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកសិដ្ឋាននៅដើមសតវត្សទី១៨ ។ នៅចុងទសវត្សឆ្នាំ១៨២០ វាបានក្លាយជាកម្មសិទ្ធិរបស់គ្រួសារAstorដ៏លេចធ្លោជាមួយ ដែលបានសាងសង់ទៅជាសណ្ឋាគារ Waldorf-Astoria នៅទសវត្សឆ្នាំ១៨៩០ 1890 ។ នៅទសវត្សរ៍ឆ្នាំ១៩២០ ក្រុមគ្រួសារនេះបានលក់សណ្ឋាគារដែលហួសសម័យនេះ ទៅអោយក្រុមហ៊ុន Empire State Inc ដែលជាក្រុមហ៊ុនជំនួញមួយ ដែលរួមបញ្ចូលទាំងអ្នកជំនួញល្បីឈ្មោះលោក John J. Raskob និងអតីតអភិបាលរដ្ឋញូវយ៉ក លោក Al Smith។
អាគារ Empire State Building ក៏ត្រូវបានគេសន្មតថាជាអាគារការិយាល័យកម្ពស់៥០ជាន់។
ទោះជាយ៉ាងណាផែនការដើម ត្រូវបានគេកែសម្រួលដប់ប្រាំមួយដង ដោយអគារនេះ ត្រូវបានពង្រីកទៅជាអាគារដែលមានកំពស់១២៥០ ហ្វីតនឹង៨៦ជាន់។ អគារនេះត្រូវបានគេដឹងថា វានឹងក្លាយជាអាគារខ្ពស់បំផុតនៅលើពិភពលោកដោយបានផ្តួលអាគារ Chrysler និង 40 Wall Street និងអាគារខ្ពស់ៗពីរផ្សេងទៀត ដែលបានសាងសង់នៅកំឡុងនៅពេលនោះ។
ក្រុមហ៊ុន Waldorf-Astoria បានកវ៉ែកំទេចអគារនេះ បានចាប់ផ្តើមនៅខែតុលាឆ្នាំ១៩២៩ ហើយគ្រឹះនៃអាគារ Empire State។
ការស្ថាបនាអគារនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនាឆ្នាំ១៩៣០ ដោយគេកំណត់ធ្វើឲ្យបាន១ជាន់ជាមធ្យមក្នុងមួយថ្ងៃ។ ដូចការគ្រោងទុកក្រោយពីចាប់ផ្តើមសាងសង់រយៈពេល៦ខែ គេក៏បានរសាងសង់ និងរៀបចំល្អបានកម្ពស់៨៦ ជាន់បញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ហើយអង់តែនខាងលើត្រូវបានបញ្ចប់នៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំដដែល។ អគារនេះត្រូវបានបើកអោយដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៣១។ ទោះបីជាមានការផ្សព្វផ្សាយអំពី ការសាងសង់សំណង់អាគារឡើងវិញក៏ដោយ តែម្ចាស់របស់អគារនេះបានបរាជ័យ ក្នុងការរកប្រាក់ចំណេញរហូតដល់ដើមទសវត្សឆ្នាំ១៩៥០។
ទោះជាយ៉ាងណាក៏ដោយ វាជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម ចាប់តាំងពីមានការបើកទ្វារ ដោយមានភ្ញៀវទេសចរប្រហែល៤លាននាក់ទៅកាន់លេងទៅទីនោះ ហើយបានឡើងមើលទេសភាពទីក្រុងនៅជាន់ទី៨៦ និងជាន់ទី១០២ ជារៀងរាល់ឆ្នាំ។
អាគារ Empire State ធ្លាប់បានជាប់ឈ្មោះ ជាអគារខ្ពស់ជាងគេនៅលើពិភពលោកអស់រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីវត្តមានអគារ North Tower ដំបូងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅ Lower Manhattan នៅចុងទសវត្ស១៩៧០បានសាងសង់ចប់។ បន្ទាប់ពីការវាយប្រហារដោយភេវរកម្មនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ វាបានក្លាយជាអគារខ្ពស់បំផុតនៅទីក្រុងញូវយ៉កជាថ្មី មុនពេលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មី មួយនៅក្នុងខែមេសាឆ្នាំ២០១២។
Empire State Tower គឺជាសម្បត្តិវប្បធម៌របស់អាមេរិក ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីជាង២៥០ទូរទស្សន៍ និងភាពយន្តរាប់បញ្ចូលទាំងខ្សែភាពយន្ត King Kong ត្រូវបានចេញផ្សាយនៅឆ្នាំ១៩៣៣ ។
វាជានិមិត្តសញ្ញានៃទីក្រុងញូវយ៉ក និងត្រូវបានគេដាក់ឈ្មោះថាជាអច្ឆរិយទំនើប ដោយសមាគមវិស្វកម្មស៊ីវិលអាមេរិច។ អគារ Empire State Building ត្រូវបានគេចាត់ទុកថា ជាទីតាំងអត្តសញ្ញាណរបស់ក្រុងញូវយ៉ក។ អគារនេះត្រូវបានគេចាត់ទុកថា ជាអគារប្រវត្តិសាស្ត្រជាតិផងដែរនៅឆ្នាំ១៩៨៦ និងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើបណ្ណសារស្ថាបត្យកម្មអាមេរិកក្នុងឆ្នាំ ២០០៧៕