ដោយដែន ចែងចាំង
ភ្នំពេញ ៖ អ្នកវិនិយោគនិមួយៗ តែងមានយុទ្ឋសាស្រ្តស្រដៀងគ្នាឬខុសគ្នា អាស្រ័យលើសមត្ថភាព និងចំណេះដឹងរបស់ពួកគេ ប៉ុន្តែថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តចំនួន៤របស់លោកឧកញ៉ា សៀ រិទ្ធី ដែលបានបង្ហាញពីគន្លឹះជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។
លោកឧកញ៉ាដែលកំពុងទទួលជោគជ័យ លើការអភិវឌ្ឍន៍វិស័យខុនដូនៅកម្ពុជា បានប្រាប់នូវវិធីសាស្រ្តចំនួន៤ ដល់គេហទំព័រ Propertyarea.asia ដើម្បីចែករំលែកដល់អ្នកចង់វិនិយោគលើវិស័យអចលនទ្រព្យ។
លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group បានថ្លែងថា ប្រសិនជាអ្នកចង់អភិវឌ្ឍន៍លើការសាងសង់ខុនដូលក់ ត្រូវគិតលើកត្តាមួយចំនួន ទី១ អ្នកអភិវឌ្ឍន៍ត្រូវសិក្សាថា អ្នកណាគេជាសក្តានុពលទីផ្សាររបស់យើង។ បើយើងសិក្សាទីផ្សារមិនច្បាស់ យើងជួបបញ្ហាហើយ។