ប្រែសម្រួលដោយ ប៊ី
ភ្នំពេញ៖ អតិរេកក្នុងន័យសេដ្ឋកិច្ច ប្រើសំដៅដល់ភាពលើសនៃចំនួន។ ឧទាហរណ៍ បន្ទាប់ពីបានដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួចមក រដ្ឋាភិបាលសម្រេចបានជាមូលដ្ឋាននូវ ភាពជឿទុកចិត្តនៃថវិកា តាមរយៈការបង្កើនចំណូល និងការធ្វើវិចារណកម្មចំណាយ ជាពិសេសបង្កើនបាននូវអតិរេក នៃថវិកាជាតិដែលអនុញ្ញាតឱ្យបង្កើនទុនវិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ចក្នុងគោលដៅពង្រឹងនិងពង្រីកសេវាសាធារណៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ពន្យល់ពាក្យ៖ អតិរេកមានន័យថា ច្រើនក្រៃ ច្រើនលើស ដែលលើសពីកំណត់ ដែលហួសពីចំនួន ពិសេសរបស់លើសពីកំណត់ ឬរបស់ពិសេស ឧទារហណ៍ ប្រាក់អតិរេក ឬប្រាក់រង្វាន់ពិសេសដែលត្រូវថែមឲ្យ។
ខ្មែរប្រើពាក្យនេះ ជាកិរិយា ក៏មានសំដៅសេចក្ដីថា “តោងទាមយក ជ្រៀតបៀតយក ទាមទារចំណែក : ខ្ញុំមិនអតិរេកក្នុងរឿងនេះទេ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈតិរ៉េក, ដូចជា អតិរេកចីវរ ចីវរដែលលើសពីចំនួនប្រើប្រាស់តាមពុទ្ធានុញ្ញាត ភិក្ខុត្រូវវិកប្បអតិរេកចីវរទុកនឹងភិក្ខុផងគ្នា។
អតិរេកភណ្ឌ របស់លើសពីចំនួន ភណ្ឌៈពិសេស ។ អតិរេកលាភ លាភដោយឡែក គឺលាភ ដែលកើតមានខុសពីប្រក្រតីដែលធ្លាប់តែបាន។ អតិរេកហិរញ្ញ ឬ –ហិរណ្យ (–រ៉ាញ់ ឬ–រ៉ាន់) ប្រាក់បន្ថែម ។ល។
(សេដ្ឋកិច្ច) surplus, excess អ្វីដែលលើសពីការកំណត់ ភាពច្រើនក្រៃ ភាពពិសេស ចំនួនបន្ថែម …៕