ប្រភព ធនាគារជាតិ
ភ្នំពេញៈ នៅក្នុងពាក្យពេជន៍ថ្មីៗជាច្រើននៃជ្រុងសេដ្ឋកិច្ច មានពាក្យពិបាកយល់និងស្មុគ្រស្មាញជាច្រើន ដែលប្រជាជនមិនសូវបានយល់ច្បាស់នោះទេ ជាពិសេសគឺតើពាក្យប័ណ្ណឥណទាន ការផ្ទេរឥណទាន និងប័ណ្ណឥណពន្ធមានន័យដូចម្តេច?
ហេតុនេះគេហទំព័រ Propertyarea.asia សូមលើកយកពាក្យចំនួនបីមកពន្យល់ជូនមិត្តអ្នកអាន ដើម្បីបានសិក្សានិងស្វែងយល់។
ប័ណ្ណឥណទាន គឺជាប័ណ្ណ ដែលអនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណខ្ចីប្រាក់និងទិញទំនិញទៅតាមចំនួនសាច់ប្រាក់នៅក្នុងប័ណ្ណ និងដោយគ្មានការទូទាត់ភ្លាមៗឲ្យទៅធនាគារទេ ប៉ុន្តែអ្នកកាន់ប័ណ្ណអាចសងប្រាក់ទៅធនាគារវិញ ប្រហែល២៥ទៅ៣០ថ្ងៃបន្ទាប់។
ការផ្ទេរឥណទានៈ ជាធម្មតាត្រូវបានប្រើសម្រាប់ធ្វើការទូទាត់ ពីអ្នកបង់ប្រាក់ទៅកាន់អ្នកទទួលផល/ប្រាក់។ ធនាគារពាណិជ្ជផ្តល់ការផ្ទេរឥណទាន តាមរយៈសាខា ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ អ៊ិនធើណេត កុំព្យូទ័រ និងទូរស័ព្ទ។
ប័ណ្ណឥណពន្ធៈ ជាប័ណ្ណដែលប្រើសំរាប់ទូទាត់ទំនិញ ដោយកាត់ប្រាក់ផ្ទាល់ពីក្នុងគណនីរបស់អ្នកកាន់ប័ណ្ណនេះ។ ប័ណ្ណនេះអាចឱ្យអ្នកប្រើប្រាស់ សម្រាប់ដកប្រាក់ពីគណនីបញ្ញើរបស់ពួកគេ តាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ ពោលគឺដើរតួនាទីជា ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ៕