ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Nuveen Real Estate ដែលជាក្រុមហ៊ុនវិនិយោគនៃសមាគមធានារ៉ាប់រង Teacher Insurance and Annuity Association របស់អាមេរិកបានទិញមជ្ឈមណ្ឌលដឹកជញ្ជូនកូរ៉េ (Logistic Center) មួយដែលមានទីតាំងនៅជិតទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃ ២០០០លានដុល្លារ ដោយសារតែចំនួននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលក់រាយកំពុងកើនឡើង។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Korean Investors នៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០១៩ នេះថា មជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Center) នេះ គឺបានសាងសង់បញ្ចប់នៅខែឧសភាកន្លងមកនេះ ហើយជាកន្លែងឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូងរបស់ក្រុមហ៊ុន Coupang និងក្រុមហ៊ុន Emart24 លើការទិញលក់ទំនិញតាមប្រព័ន្ធអនឡាញ និងអិនធើណិត ។
-->
មជ្ឈមមណ្ឌលដឹកជញ្ជូនេះមានទំហំ ២៤.៤០០ម៉ែត្រក្រឡាបានក្លាយជាអចលនទ្រព្យទី ២ ដែលបានទិញដោយក្រុមហ៊ុន Nuveen Real Estate នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានចុះកិច្ចព្រមព្រៀងដំបូងរបស់ខ្លួននៅប្រទេសកូរ៉េខាងត្បូង។ មជ្ឈមណ្ឌលនេះមានទីតាំងនៅទីក្រុង Namyangju ចម្ងាយ ២០គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូល។
លោក Louise Kavanagh នាយកក្រុមហ៊ុន Nuveen ប្រចាំ Asia-Pacific បានឱ្យដឹងថាការទិញមជ្ឈមណ្ឌលដឹកជញ្ជូនេះ ក្រុមហ៊ុនរំពឹងថាការពង្រីកពាណិជ្ជកម្មអេឡិចត្រូនិចកាន់តែលឿន និងតម្រូវការដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាពិសេសប្រទេសកូរ៉េនឹងពង្រឹងភាពធន់នៃរចនាសម្ព័ន្ធនៅក្នុងវិស័យនេះ ។
ក្រុមហ៊ុន Nuveen Real Estate បាននឹងកំពុងផ្តោតលើទីក្រុងចំនួន ១៧ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិករួមមានទីក្រុងសេអ៊ូល ទីក្រុង តូក្យូ ទីក្រុងស៊ីដនី ទីក្រុង Brisbane និងទីសិង្ហបុរីដែលមានគោលដៅក្នុងការវិនិយោគលើការិយាល័យ លក់រាយ ឧស្សាហកម្ម និងអចលនទ្រព្យលំនៅដ្ឋាន៕