ដោយ វុត្ថា
ភ្នំពេញ៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន កំពុងតែដាក់បន្ទុកទៅលើមូលធនអចលនទ្រព្យ ដែលហូរចូលនិងក្រៅតំបន់អាស៊ី និងធ្វើឱ្យទំនុកចិត្តលើការវិនិយោគធ្លាក់ចុះនៅទូទាំងទីផ្សារជួលការិយាល័យនៅហុងកុង និងចិន។

ដោយ វុត្ថា
ភ្នំពេញ៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន កំពុងតែដាក់បន្ទុកទៅលើមូលធនអចលនទ្រព្យ ដែលហូរចូលនិងក្រៅតំបន់អាស៊ី និងធ្វើឱ្យទំនុកចិត្តលើការវិនិយោគធ្លាក់ចុះនៅទូទាំងទីផ្សារជួលការិយាល័យនៅហុងកុង និងចិន។

ក្រុមហ៊ុន Colliers បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីនេះថា ការវិនិយោគពីតំបន់អាស៊ីទៅពិភពលោក និងពិភពលោកទៅកាន់តំបន់អាស៊ី នឹងបន្តធ្លាក់ចុះនៅចុងឆ្នាំ ២០១៩ នេះ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងនៅពាក់កណ្តាលឆ្នាំនេះ។
របាយការណ៍របស់ក្រុមហ៊ុន Colliers បន្តថា សង្គ្រាមពាណិជ្ជកម្មនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចនៃការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនមានចំនួន ១២០ពាន់លានដុល្លារ និងការនាំចេញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកចំនួន ៤៨១ ពាន់លានដុល្លារកាលពីឆ្នាំមុន។
នាពេលបច្ចុប្បន្ននេះការអនុវត្តពន្ធ ២៥ ភាគរយចំពោះការនាំចូលរបស់ចិនមានទឹកប្រាក់ចំនួន ២៥០ ពាន់លានដុល្លារអាមេរិកដោយសហរដ្ឋអាមេរិកបានអនុវត្តពន្ធ ១០ ភាគរយបន្ថែមទៀតលើរាល់ការនាំចូលរបស់ចិនដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារចាប់ពីខែកញ្ញាឆ្នាំនេះ។
លោក Andrew Haskins នាយកប្រតិបត្តិនៃការស្រាវជ្រាវនៅអាស៊ីរបស់ក្រុមហ៊ុន Colliers បានឱ្យដឹងថា ទោះបីជាមានការចាប់អារម្មណ៍លើការវិនិយោគពីប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូងនៅក្នុងទីផ្សារអចលនទ្រព្យសកលក៏ដោយ ភាពតានតឹងពាណិជ្ជកម្មហាក់ដូចជាមានទំងន់ធ្ងន់ចំពោះលំហូរមូលធនទៅកាន់តំបន់នៅអាស៊ី និងពិភពលោក។
លោក Sam Harvey-Jones នាយកគ្រប់គ្រងសេវាកម្មនៅអាស៊ីរបស់ក្រុមហ៊ុន Colliers ក៏បានឱ្យដឹងដែរថាសម្រាប់ទីផ្សារជួលនៅតំបន់អាស៊ីក៏មានការធ្លាក់ចុះនូវទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសចិន ទោះបីជាមានការរំពឹងទុកយូរអង្វែងក៏ដោយ។
ទីផ្សារការិយាល័យនៅក្នុងទីក្រុងសៀងហៃ និងប៉េកាំងត្រូវបានរងផលប៉ះពាល់ដោយការពន្យារពេលតម្រូវការ ដោយសារសង្គ្រាមពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថ្មី។ ក្រុមហ៊ុន Colliers រំពឹងថា ហិរញ្ញវត្ថុសេវាកម្មជំនាញ និងក្រុមបច្ចេកវិទ្យានឹងពិចារណាពង្រីកទៅសិង្ហបុរី ដើម្បីកាត់បន្ថយហានិភ័យ ខណៈពេលដែលអ្នកជំនួញ និងផលិតកម្មអាចពង្រីកទៅឥណ្ឌាឬទៅតំបន់អាស៊ីអាគ្នេយ៍៕