ដោយ វុត្ថា
ភ្នំពេញៈ តាមន័យសេដ្ឋកិច្ចពាក្យថា “វិនិយោគ”គឺជាការធ្វើប្រតិបត្តិការដើម្បីបង្កើតមូលធន មានដូចជាទ្រព្យ ក្នុងការរក្សាស្ថេរភាព សម្រាប់បម្រើសេចក្តីត្រូវការ និងចាំបាច់ ។ ការវិនិយោគនេះមានគោលដៅផងដែរដើម្បីបង្កើតតម្លៃនៃបេតិកភណ្ឌ។
តាមន័យនេះ ការវិនិយោគមានដូចតទៅ៖
ការបង្កើតជាសហគ្រាស បរទេសដែលមាន បុត្រសម្ព័ន្ធ ការិយាល័យតំណាង និងសាខា។
- ការទិញសហគ្រាសដែលមានរួចជាស្រេច
- ចូលដើមទុនសម្រាប់សហគ្រាសបង្កើតថ្មី
- ចូលដើមទុនសម្រាប់សហគ្រាសដែលមានស្រាប។
តាមន័យគតិយុត្តពាក្យថា វិនិយោគជាប្រតិបត្តិការប្រើប្រាស់នូវឧបករណ៍គតិយុត្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចក្នុងសង្គមដំណើរការបានល្អ។ វាអាចជាការនង្កើតឡើង តាមរយៈប្រើប្រាស់ទុន ឬហ៊ុនដែលជាដើមទុនសម្រាប់បង្កើតគ្រោងសេដ្ឋកិច្ច ដែលបានផ្តល់ឲ្យអ្នកវិនិយោគទុនបានទួលនូវផលចំណេញ ក្នុងគម្រោងរបស់អ្នកវិនិយោគទាំងនោះ។
តាមច្បាប់អន្តរជាតិពាក្យថា ការវិនិយោគទុនគឺជាការជាប់កិច្ចសន្យា រវាងវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ លើទឹកដីណាមួយតាមកិច្ចព្រមព្រៀងជាមុន ទោះនៅទីណាក៏ដោយដោយអនុលោមតាមច្បាប់ និងបញ្ញាត្តិរបស់ភាគីចុះកិច្ចសន្យា។
ការវិនិយោគនេះមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍ សេដ្ឋកិច្ចជាតិនៃប្រទេសមួយដែលកំពុងមានការអភិវឌ្ឈន៍ ក៏ដូចជាប្រទេសអភិវឌ្ឈន៍ដែរ។ ក្នុងវិស័យឯកជនត្រូវបានចាត់ទុកលើការវិនិយោគយ៉ាងសំខាន់ ជាមួយវិស័យសាធារណៈក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ក្នុងគោលបំណងលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ឲ្យបានរីកចំរើនជាបន្តបន្ទាប់ ។
ម្យ៉ាងវិញទៀត សារៈសំខាន់នេះបានជួយ ផ្តល់ការងារដល់ពលរដ្ឋខ្មែរគ្រប់រូប និងជួយលើកតម្កើនជីវភាពពលរដ្ឋក្រីក្រ ដើម្បីឲ្យមានជីវភាពថ្កុំថ្កើនដូចអរិយប្រទេសក្នុងពិភពលោក នាពេលបច្ចុប្បន្ន ដូចជាប្រទេស សឹង្ហបូរី ជាដើម៕