ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ឡានឆាង មេគង្គ នឹងចាប់ពីថ្អៃទី១០ ដល់១១ មករាខាងមុខ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រមុខរដ្ឋា ភិបាលចំនួន៦ ដែលជាបណ្តាប្រទេសស្ថិតនៅតាមដងទន្លេនេះ យើងនឹងសិក្សាស្វែងយល់ទាំងអស់គ្នា ពីគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ និងឈានដល់ការរៀបចំកិច្ចប្រជុំនេះ។
តើអ្នកណាជាអ្នករៀបចំឲ្យមានគំនិតផ្តួចផ្តើមនេះ គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច ឈានមុខគេនៅកម្ពុជា Propertyarea.asia នឹងបង្ហាញនូវសាវតានៃគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។
ទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការឡានឆាង មេគង្គ
យោងតាមឯកសាររបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា តំបន់ឡានឆាង មេគង្គ ស្ថិតនៅស្របតាមដងទន្លេប្រវែងសរុប៤៨៨០គីឡូ ម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺចិន ឡាវ កម្ពុជា វៀតណាម ថៃ និងប្រទេសមីយ៉ាន់ម៉ា។ ដងទន្លេដ៏វែងនេះមានផ្ទៃស្តុកទឹក៧៩៥,០០០គីឡូម៉ែត្រការ៉េ និងផ្គត់ផ្គង់ប្រជាជនប្រមាណ៣២៦លាននាក់។
អ្នកផ្តួចផ្តើមគំនិត
អ្នកផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមឡានឆាង មេគង្គ គឺលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានស្នើបង្កើតក្របខ័ណ្ឌឡានឆាង មេគង្គ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៧ កា លពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្តួច ផ្តើមរបស់ថៃស្តីពី “ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ ឡានឆាងកាលពីឆ្នាំ២០១២”។
កិច្ចប្រជុំ
កិច្ចប្រជុំនៃបណ្តាប្រទេសនៅតំបន់ឡានឆាង មេគង្គ ធ្វើឡើងតាមកម្រិតថ្នាក់ដឹកនាំ។ ទី១ កិច្ចប្រជុំក្រុមការងារអាចធ្វើឡើងមួយឆ្នាំម្តង ឬពីរដងនិងតាមការចាំបាច់ ទី២ កិច្ចប្រជុំឧត្តមន្រ្តីធ្វើឡើងរៀបរាល់១ឆ្នាំម្តង និងតាមការចាំបាច់ ទី៣ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស១ឆ្នាំម្តង និងទី៤ កិច្ចប្រជុំកំពូលធ្វើឡើងរៀងរាល់២ឆ្នាំម្តង។
គោលការណ៍និងវត្ថុបំណង
គោលការណ៍ៈ កូសង់ស៊ីល ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិ គ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំនែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។
គោលបំណងៈ លើកកំពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព ថែររក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍក្នុងតំបន់ពន្លឿងក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ “វិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលហៅកាត់ថា “ផ្លួវ១ ខ្សែក្រវ៉ាត់មួយ”។
ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ឡានឆាង មេគង្គ បន្ទាប់ពីកម្ពុជា៕
តើគំនិតផ្តួចផ្តើម ឡានឆាង មេគង្គ បានចាប់ផ្តើមយ៉ាងដូចម្តេច?
– ពាណិជ្ជកម្ម –