រដ្ឋាភិបាលនឹងចំណាយជាង ៣៣០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣បន្ថែមទៀត

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖  រដ្ឋាភិបាលកម្ពុជាគ្រោងប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិនចំនួនជាង ៣៣០លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗចំនួន៣បន្ថែមទៀត។

ហេដ្ឋារចនាសម្ព័ន្ឋដែលនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ រួមមានការពង្រីកកំពង់ផែកុងទីណ័រនៅកំពង់ផែស្វយ័ត្នភ្នំពេញ ដែលគ្រោងចំណាយថវិកាប្រមា​ណ ៣០លានដុល្លារ ការសាងសង់ផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៧១C ដែលផ្លូវសំខាន់ទាំងពីរនេះគ្រោងចំណាយថវិកា ៣០០លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ កាលពីចុងសប្តាហ៍កន្លងមកនេះថា  លោកបានប្រាប់លោកទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិនពីតម្រូវការរបស់កម្ពុជានូវកំពង់មួយទៀតនៅគៀនស្វាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូន និងផ្ទុកកុងទីណ័រ។

លោកបន្តថា “ក្រោយពីប្រាប់ពីតម្រូវការ និងនៅថ្ងៃបន្ទាប់ ធនាគារចិន HM Bank បានទៅមើលដោយផ្ទាល់នៅទីតាំងជាក់ស្តែង ក៏សម្រេចផ្តល់ថវិកាដៃលជាប្រាក់កម្ចី ប្រមាណ ៣០លានដុល្លារសម្រាប់ធ្វើការសាងសង់នូវកំពង់ផែមួយនេះ”។

លោកបន្ថែមថា ជាមួយគ្នានេះរដ្ឋាភិបាលចិន  គ្រោងនឹងផ្តល់ជាបន្តបន្ទាប់ទៀត តាមរយៈគម្រោងអភិវឌ្ឍន៍៥ឆ្នាំរំកិល របស់រដ្ឋាភិបាលកម្ពុជាដែលត្រូវបានពិភាក្សាយ៉ាងលម្អិតលើគម្រោងអទិភាពដាក់ ទៅឲ្យភាគីចិនយកទៅពិនិត្យ។ បើភាគីចិនឯកភាព រដ្ឋាភិបាលនឹងបន្តចចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ទាំងនោះ ក្នុងការសាងសង់បន្ថែមទៀ ព្រោះរដ្ឋាភិបាលកម្ពុជា មានគម្រោងនៅច្រើនណាស់         ក្នុងការត្រៀមប្រើប្រាស់ថវិកាចិន យកមកប្រើប្រាស់។

បើបូករួមទាំងថវិកាទាំងអស់របស់រដ្ឋាភិបាលចិន ដែលបានផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបមានចំនួន២៨៦៥លានដុល្លារអាមេរិក ដែលត្រូវបាយកមកសាងផ្លូវ ស្ពាន  និងកំពង់ផែនៅភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here