ដោយ ប៊ី
ហ្សាកាតាៈ រដ្ឋាភិបាលឥណ្ឌូណេស៊ី និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ លើគម្រោងរថភ្លើងល្បឿន មធ្យមតភ្ជាប់ពីរដ្ឋធានីហ្សាកាតានិង ទីក្រុងធំជាងគេទីពីររបស់ខ្លួនស៊ូរ៉ាបាយ៉ា។
បន្ទាប់ពីការចរចារអស់រយៈពេល២ឆ្នាំ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាប្រើប្រាស់ផ្លូវដែកខា្នតតូច ជំនួសឱ្យខ្នាតស្តង់ដារ ដើម្បីសម្របខ្លួនអោយបានប្រសើរជាងមុនទៅនឹងលក្ខណៈដីនៅតំបន់ដែលមានពហុបណ្តាញនៅលើកោះ Java។
-->
រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ីលោក Basuki Hadimuljono បាននិយាយនៅក្នុងសុន្ទរកថាមួយបន្ទាប់ពីចុះហត្ថលេខាថា “នៅពេលគម្រោងនេះត្រូវបានបញ្ចប់ កោះJava នឹងក្លាយជាទីក្រុងធំមួយ”។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Budi Karya Sumadi បានថ្លែងនៅក្នុងសុន្ទរកថាមួយទៀតថា “នេះគឺជាគម្រោងថ្នាក់ជាតិ ជាយុទ្ធសាស្ត្រដែលនឹងផ្តល់នូវសេវាកម្មដ៏ធំមួយសម្រាប់សេវាកម្មរថភ្លើងរបស់យើង”។
គម្រោងនេះ នឹងបង្កើនល្បឿនរថភ្លើងបច្ចុប្បន្នទ្វេដង ដោយរថភ្លើងធ្លាប់រត់ពី៨០ និង៩០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ឬកាត់បន្ថយពេលវេលាធ្វើដំណើរ ៣,៥ ម៉ោងពី៩ ម៉ោងទៅ៥.៥ ម៉ោង។
នៅពេលបញ្ចប់ ផ្លូវនេះនឹងបម្រើការធ្វើដំណើរចំនួន៥៤លើក ដែលក្នុងមួយថ្ងៃដឹកអ្នកដំណើរ៩០០នាក់ក្នុងមួយថ្ងៃភ្ជាប់ទីក្រុងទាំងពីរ។
គម្រោងនេះនឹងត្រូវបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១រវាងទីក្រុងហ្សាកាតា និងទីរួមខេត្តចាវ៉ា ភាគកណ្តាល និងទី២ រវាងទីក្រុងសាម៉ារ៉ាង និងស៊ូរ៉ាបាយ៉ានៃខេត្តចាវ៉ាខាងកើត ដែលមានចម្ងាយ៤៣៦គីឡូម៉ែត្រ និង២៨៤គីឡូម៉ែត្ររៀងៗខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ កាលពីប៉ុន្មានខែមុនលោកប្រធានាធិបតី Joko Widodo រំពឹងថា ការសាងសង់ផ្លូវដែកនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយ៕