ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Century21 Family មានគោលដៅពង្រីកភ្នាក់ងាររបស់ខ្លួនឲ្យបាន៥០០នាក់ និងគ្រោងពង្រីកការិយាល័យទៅកាន់គ្រប់រាជធានី ខេត្តដើម្បីពង្រីកសក្តានុពលរបស់ក្រុមហ៊ុន និងជំរុញការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា។
ខេត្តដែលក្រុមហ៊ុនស្វែងរកដៃគូសហការទាំងនោះ រួមមាន ខេត្តកំពត ព្រះសីហនុ កែប កោះកុង ព្រះវិហារ ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ប៉ៃលិន កំពង់ធំ និងកំពង់ឆ្នាំង។
-->
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តនិមួយៗសុទ្ឋតែមានសក្តានុពលក្នុងវិស័យអចលនទ្រព្យ ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា នេះជាមូលហេតុដែលយើងស្វែងរកដៃគូសហការ ដើម្បីពង្រីកទីផ្សារ និងមូលដ្ឋាននៃការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
លោកស្រីបន្តថា “យើងត្រូវការរកដៃគូដែលមានការប្តេជ្ញាចិត្ត មានឆន្ទៈស្រលាញ់វិស័យនេះ និងមានភាពស្មោះត្រង់ ដើម្បីពង្រីកការរីកចម្រើនទាំងអស់គ្នា ដោយយើងឈរលើគោលការណ៍ឈ្នះ ឈ្នះជាមួយគ្នា។
បច្ចុប្បន្ននេះក្រុមហ៊ុន Century21 មានការិយាល័យចំនួន២២នៅទីក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ និងត្រូវបាននាំចូល Master Franchise មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនកំពុងពង្រីកភ្នាក់ងារទិញ លក់ ជួល ឲ្យកើនដល់ ៥០០នាក់នាពេលអនាគតឆាប់ៗនេះ។
សំរាប់អ្នកមានបំណងចាប់ឌៃគូសហការជាមួយ Century21 សូមទាក់់ទងជាមួយលោក Chy Meath តាមរយៈលេខទូរស័ព្ទ ០១៥ ៣៧៧ ៦៦៦។

ជាមួយគ្នានេះលោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា យើងពិតជាមានគោលដៅពង្រីកភ្នាក់ងាររបស់យើងកាន់តែច្រើនថែមទៀត ដើម្បីពង្រីកទីផ្សារក៏ដូចជាជួយដល់វិស័យនេះ ព្រោះកាលណាយើងមានភ្នាក់ងារកាន់តែច្រើន ជាមួយនឹងជំនាញនិងភាពស្មោះត្រង់ យើងនឹងទទួលបានជោគជ័យ។
លោកបន្តថា “ទោះជាមានវិបត្តិសេដ្ឋកិច្ច ក៏យើងចង់ឲ្យអ្នកវិនិយោគក្នុងស្រុក អ្នកជំនាញរបស់យើងដើរតួនាទី ដើម្បីទ្រោលសភាពការណ៍ឲ្យបានល្អ និងបញ្ចៀសបាននូវហានិភ័យក្នុងទីផ្សាររបស់យើង”៕