ចំណេះដឹង​! តើ​ធនាគារជាតិ​ប្រើប្រាស់​គោលនយោបាយ​បែប​ណា​លើ​អត្រា​ប្តូរ​ប្រាក់​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារជាតិនៃកម្ពុជា​ គឺជា​ឧបករណ៍​នយោបាយ​មួយ​របស់​គោល​ នយោបាយ​រូបិយវត្ថុ​ ដែល​មាន​គោលដៅ​ចម្បង​រក្សា​ស្ថិរភាព​ថ្លៃ​។

ជាមួយនឹង​ការអនុវត្ត​របប​អត្រា​ប្តូរ​ប្រាក់​ អណ្តែត​មានការ​គ្រប់គ្រង​ ធនាគារជាតិ​នឹង​ធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរ​ប្រាក់​ ដើម្បី​គ្រប់គ្រង​និង​រក្សា​ស្ថិរភាព​ អត្រា​ប្តូរ​ប្រាក់​ទៅតាម​គោលដៅ​ដែល​បាន​កំណត់​។

អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ ជា​អត្រា​ទិញ​-លក់​រវាង​រូបិយវត្ថុ​ជាតិ​ និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត​។ អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ត្រូវ​បាន​កំណត់​ដោយ​ធនាគារជាតិនៃកម្ពុជា​ និង​ដាក់ឲ្យ​ប្រើប្រាស់​សម្រាប់​រាល់​ប្រតិបត្តិ​ការ​ រវាង​ធនាគារជាតិនៃកម្ពុជា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ ។ លើស​ពីនេះ​ក្រសួង​-ស្ថាប័ន​រាជរដ្ឋាភិបាល​ ក៏ដូចជា​ សាធារណៈ​ជន​អាច​ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ទៅតាម​គោល​ដៅ​រៀង​ៗខ្លួន​ ហើយ​អត្រា​នេះ​ក៏​ជា​ អត្រា​ប្តូរ​ប្រាក់​គោល​ប្រើ​ដោយ​វិស័យ​ឯកជន​ផង​ដែរ​។

ធនាគារជាតិនៃកម្ពុជា​ កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ ដូចតទៅ​ ៖

– “គណៈកម្មការ​កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​” ដែល​រួមមាន​សមាសភាព​មក​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ ដូចជា​ នាយកដ្ឋាន​គ្រប់គ្រង​ប្តូរ​ប្រាក់​ នាយកដ្ឋាន​បោះផ្សាយ​និង​ឃ្លាំង​បេឡា​ នាយកដ្ឋាន​ ប្រតិបត្តិ​ការ​ នាយកដ្ឋាន​ស្ថិតិ​ និង​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ គឺជា​អ្នក​កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​។

– សមាជិក​គណៈកម្មការ​នេះ​ ជួប​ប្រជុំ​គ្នា​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ពិភាក្សា​និង​វិភាគ​ទៅលើ​សូចនាករ​សំ​ខាន់​ៗមួយចំនួន​ ដែល​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ ក្នុង​ការកំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ​។ បន្ទាប់មក​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ត្រូវ​ដាក់​ជូន​ថ្នាក់​អគ្គនាយក​បច្ចេកទេស​សម្រេច​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

– ករណី​ដែល​ទីផ្សារ​មានការ​ប្រែប្រួល​ខ្លាំង​ គណៈកម្មការ​នឹង​មានការ​ប្រជុំ​ជាបន្ទាន់​ ដើម្បី​រក​ដំណោះស្រាយ​ និង​កំណត់​យុទ្ធសាស្ត្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here