ដោយគង់ សូរិយា
ភ្នំពេញៈ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអចលនវត្ថុជំនាន់ទី៥ ដែលរៀបចំដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានត្រៀមចាប់ផ្តើមហើយ។
យោងតាមផេកបណ្តាញទំនាក់ទំនងសង្គមរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជាបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ហើយថ្នាក់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រនឹងចូលរៀននៅថ្ងៃទី៧ តុលាខាងមុខនេះ និងថ្ងៃសៅរ៍ អាទិត្យចូលរៀនថ្ងៃទី១២ តុលា។ សំរាប់សមាជិកសមាគមអាចទទួលបានការបញ្ចុះតម្លៃ២០ដុល្លារក្នុងម្នាក់។
-->
អ្នកចូលរួមក្នុងវគ្គសិក្សានេះ នឹងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានចំណេះដឹងនិងបទពិសោធន៍ ក្នុងការអនុវត្តការងារវាយតម្លៃជាក់ស្តែងពីគ្រូ ឧទ្ទេស ដែលជាស្ថាបនិក អ្នកគ្រប់គ្រង និងជាអ្នកជំនាញក្នុងវិស័យអចលនវត្ថុ។ មានសមត្ថភាពចេះប្រើប្រាស់រូបមន្ត និងវិធីសាស្រ្តសំរាប់ការវាយតម្លៃអចលនវត្ថុ។ យល់ដឹងពីកិច្ចដំណើរការនៃការវាយតម្លៃអចលនវត្ថុ។ សមត្ថភាពរៀបចំរបាយការណ៍វាយតម្លៃអចលនវត្ថុ។
យល់ដឹងពីលក្ខខ័ណ្ឌ និងនិតិវិធីស្នើសុំអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ យល់ដឹងពីការកំណត់តម្លៃសេវា និងកម្រៃសេវាជើងសារវិជ្ជាជីវៈ យល់ដឹងពីក្រមសីលធ៌មវិជ្ជាជីវៈវាយតម្លៃ ចំណេះដឹងមូលដ្ឋានគ្រឹះច្បាប់ យល់ដឹងពីមូលដ្ឋានគ្រឹះច្បាប់កិច្ចសន្យាជាដើម៕
