ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ចំនួន៤អាគារ​ នឹង​បង្ហាញ​វត្តមាន​លើ​មហាវិថី​សម្តេច​តេជោ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​អាគារ​បែប​សហកម្មសិទ្ធិ​ និង​ជា​មណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ដ៏​ទំនើប​ កម្ពស់ ៥១ជាន់​ ស្មើនឹង ១៥០ម៉ែត្រ​ចំនួន៤​ នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​មហាវិថី​សម្ដេច​តេជោ​ហ៊ុន​ សែន​ ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​សរុប​ប្រមាណ ៧៦​,០០០ម៉ែត្រការ៉េ​។

បន្ទាប់ពី​ការ​លក់​គំរោង​ដំណាក់កាល​ទី១​ បាន​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ​ គម្រោង​អភិវឌ្ឍ​អគារ​ខុន​ដូ ​Urban​ Village​ បាន​បើក​ការ​សម្ពោធ​ដំណាក់កាល​ទី២​ របស់​ខ្លួន​ កាលពី​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ដើម្បី​ផ្តល់​ជូន​អតិថិជន​ក្នុងនាម​ជា​អគារ​លំនៅឋាន​ មាន​តំលៃ​សមរម្យ​ គុណភាព​ខ្ពស់​ និង​ជា​អគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​ ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ដ៏​ល្អឥតខ្ចោះ​ នៅ​កណ្តាល​ទីក្រុង​ ដែល​កំពុង​មាន​សការ​អភិវឌ្ឍ​ខ្លាំង​។

គម្រោង​ទី​នៃ​ Urban​ Village​ ស្ថិតនៅ​លើ​ផ្ទៃដី៧៦​,០០០ម៉ែត្រការ៉េ​ ដែល​បញ្ចូល​លក្ខណៈ​ពិសេស​ និង​ទំនើប​ជាច្រើន​ជាមួយនឹង​របៀបរស់នៅ​លក្ខណៈ​សហគមន៍​ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​មហាវិថី​សម្តេច​ហ៊ុន​សែន​ និង​ផ្លូវជាតិ​លេខ២​ ។ គម្រោង​នេះ​ជា​ប្រភេទ​ខុន​ដូ​ដែល​មាន​តំលៃ​សមរម្យ​ ពោល​គឺ​មានតម្លៃ​ចាប់ពី១៧០០ដុល្លារ​ ក្នុង១ម៉ែត្រការ៉េ​ ជាមួយនឹង​ការ​ផ្តល់​កម្ចី​រហូតដល់៧០ភាគរយ​សម្រាប់​រយៈពេល២៥ឆ្នាំ​។

លោកស្រី​ Catherin​ Chan​ និង​លោក​ Ben​ Li​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Urban​ Hub​ បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គំរោង​នេះ​កាលពី​រៀ​សល​ថ្ងៃទី២​ តុលា​កន្លងមក​ថា​ ក្នុងនាម​ជា​ក្រុមហ៊ុន​អន្តរជាតិ​ ការ​វិនិយោគ​នៅ​ទីនេះ​ គឺ​ផ្តោត​សំខាន់​ដល់​ផលប្រ​ យោ​ជន៍៍​អតិថិជន​ និង​ចង់​បង្កើត​សហគមន៍​ពិតប្រាកដ​ និង​រស់រវើក​ដែល​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​ ហើយ​ប្រធានបទ​របស់​យើង​គឺ​ រស់នៅ​ធ្វើការ​ និង​កម្សាន្ត​។

លោក​បន្ត​ថា​ “វា​ជា​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ធំជាង​គេ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ជា​កន្លែង​ធ្វើការ​រួម​ធំជាង​គេ​នៅ​កម្ពុជា​។ ក្រៅពី​នេះ​វា​ក៏​មាន​វិចិត្រសាល​សិល្បៈ​ធំជាង​គេ​ និង​កន្លែង​កម្សាន្ត​ កន្លែង​ផលិត​ស្រា​អាល្លឺម៉ង់​ដោយដៃ​ដំបូង​គេ​ផង​ដែរ​”។

លោក​ Nelson​ Li​ ប្រធាន​ភ្នាក់ងារ​អចល​ទ្រព្យ​ហុងកុង​ លោក​ Henry​ Cheung​ ប្រធាន​ក្រុមហ៊ុន​ Overseas​ Property​ Alliance​ សម្រាប់​តំបន់​Greater​ China​ Business​ និង​លោក​Johnny​ Chan​ប្រធាន​ក្រុមហ៊ុន​ Overseas​ Property​ Alliance​ បា​នប​ង្ហញ​ទស្សនៈ​ស្រដៀងគ្នា​ថា​ ជាទូទៅ​គម្រោង​នេះ​ គឺ​មាន​លក្ខណៈ​ពិសេស​បំផុត​ ព្រោះ​ក្រៅពី​ផ្តល់​ជូន​នូវ​អគារ​លំនៅឋាន​ដ៏​ប្រណិត​ វា​ក៏​ផ្តល់​ជូន​នូវ​បរិយាកាស​ការងារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ ដូចជា​ EMQ​ (ការ​វាស់​ស្ទង់​សេដ្ឋកិច្ច​និង​គុណភាព​) និង​ជា​កន្លែង​សម្រាប់​ចាប់ផ្តើម​អាជីវកម្ម​។

ដោយឡែក​ លោក​ Takatoshi​ Kojima​ ប្រធាន​ភ្នាក់ងារ​អចន​ទ្រព្យ​ជប៉ុន​បាន​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ Urban​ Village​ ដំណាក់កាល​ទី២នេះ​ ជា​គំរោង​អភិវឌ្ឍន៍​អចន​ទ្រព្យ​ដ៏​អស្ចារ្យ​ ហើយ​លោក​មានទំនុក​ចិត្ត​ខ្ពស់​ថា​ វា​នឹងអាច​ទាក់ទាញ​ជនជាតិ​ជប៉ុន​បាន​ច្រើន​ ដោយសារតែ​ការរចនា​របស់​វា​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ ដូចជា​ ការរចនា​ យូនី​តប្រភេទ​Loft​ ដែល​អតិថិជន​មាន​ជម្រើស​ច្រើន​ ដូចជា​បន្ទប់​ប្រភេទ​ស្ទូឌីយោ​ ប្រភេទ​បន្ទប់គេង១​,២ និង​ ៣ ហើយ​ច្បាស់​ណាស់​វា​នឹងអាច​លក់ដាច់​នៅ​ទីផ្សារ​ជប៉ុន​។

​លោក​បន្ត​ថា​ “ផ្នែក​ដ៏​អស្ទារ្យ​មួយទៀត​នៃ​គម្រោង​នេះ​ គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ Factory​ Phnom​ Penh​ ដែល​មាន​ភាព​រស់រវើក​ នឹង​មាន​ទីតាំង​ស្ថិតនៅ​ជាប់នឹង​គម្រោង​ខុន​ដូ​នេះ​”។

​Factory​ Phnom​ Penh​ នេះ​ក៏​មាន​ការិយាល័យ​ សា​លាម​តេយ្យ​ កន្លែង​ប្រារព្ធ​ពិ​ធី​ផ្សេង​ៗ កន្លែង​ជប់លៀង​ កន្លែង​ហាត់ប្រាណ​បែប​ប្រេស៊ីល​ ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ ហាង​លក់ទំនិញ​ ស្ទូ​ឌី​យ៉ូ​ថតរូប​ សួនកុមារ​សម្រាប់​កុមារ​ កន្លែង​កំសាន្ត​បែប​បច្ចេកវិទ្យា​ កន្លែង​ច្នៃប្រឌិត​ ទីលាន​ជិះ​បន្ទះក្តារ​ ទីលាន​បាល់ទាត់​ និង​បណ្ណាល័យ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here