ដោយ វុត្ថា
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូបាន បានអះអាងថា រដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាកសាងប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជា រថភ្លើងលើអាកាស ឬក្រោមដី រថភ្លើងពីភ្នំពេញ-ហូជីមិញ រថភ្លើងពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូ មានប្រសាសន៍បែបនេះ នៅក្នុងជំនួបជាមួយ ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះ មុនពេលធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ២០១៩ ។
-->
លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួមមានដំណើរនៃការសាងសង់ផ្លូវទៅតាមធនធានថវិកា ភាពចំបាច់ និងតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចជាដំបូងត្រូវសាងសង់ផ្លូវជាប្រភេទ DBST ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរ ជាពិសេសត្រូវតភ្ជាប់តំបន់ទាំងអស់នៅទូទាំងប្រទេស បន្ទាប់មក យើងត្រូវលើកកម្ពស់ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងពង្រីកផ្លូវទៅតាមប្រភេទផ្លូវសេដ្ឋកិច្ចជាដើម។ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ការលើកកម្ពស់ផ្លូវពី DBST ទៅជា AC និងពង្រីកពី ២គន្លង ទៅ៤គន្លង ដូចជាផ្លូវជាតិលេខ ១, ២, ៣, ៤, ៥, ៧, ៨ និងផ្លូវអាទិភាពផ្សេងៗទៀតជាច្រើន។

ខណៈផ្លូវដែកទាំងពីរខ្សែត្រូវបានតភ្ជាប់ ជាពិសេសត្រូវបានតភ្ជាប់ជាមួយផ្លូវដែកថៃ និងការដឹកជញ្ជូនតាមផ្លូវទឹក។ លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលមានជម្រៅទឹករហូតដល់ ១៤,៥ម៉ែត្រ ដែលអាចឱ្យកប៉ាល់ធំប្រមាណ៩៣% ក្នុងពិភពលោកអាចចូលចតបាន៕