សម្តេច​តេជោ​កំណត់​យក​ថ្ងៃទី១​ មីនា​ ឆ្នាំ២០២១​ ជា​កាលបរិច្ឆេទ​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជ​រាជ​ណា​ចក្រ​កម្ពុជា​ នៅ​ពី​ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​ បាន​ចេញ​អនុ​ត្រឹក្យស្តី​ពី​ ការកំណត់​កាលបរិច្ឆេទ​ ការរៀបចំ​ និង​ការប្រព្រឹត្ត​ទៅ​ នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ២០២១​។

យោង​តាម​អនុ​ក្រឹក្យ​លេខ​ ១៥១​ អន​ក្រ.បក​ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​កំណត់​យក​ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២១​ ជា​កាលបរិច្ឆេទ​ ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ស្តី​ពី​សេដ្ឋកិច្ច​គ្រប់​វិស័យ​ សម្រាប់​ធ្វើជា​ទិន្នន័យ​មូលដ្ឋាន​ក្នុង​ការរៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ ផែនការ​សកម្មភាព​ និង​គម្រោង​នានា​ ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​សុខុមាលភាព​ប្រជាជន​។

គណៈកម្មការ​ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ២០២១​ មាន​សមា​ភាព​ ២៥រូប​ ដែល​មាន​ លោក​ រដ្ឋមន្ត្រី​ក្រសួងផែនការ​ជា​ប្រធាន​៕

សូម​អាន​អនុ​ត្រឹក្យរបស់​រាជ​រា​ដ្ឋា​ភិបាល​នៅ​ខាងក្រោម​៖

LEAVE A REPLY

Please enter your comment!
Please enter your name here